តំណាងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាំយកបច្ច័យ លោកជំទាវផ្ទាល់ ចូលរួមបុណ្យសពលោកព្រឹទ្ធាចារ្យ ម៉ាក កាណេន ហៅតាសាឡាត់

ភ្នំពេញ៖ ឯកឧត្តម ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាននាំយកបច្ច័យរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ទៅចូលរួមបុណ្យសព ព្រឹទ្ធាចារ្យ ម៉ក់ កាណេន ហៅ លោកតា សាឡាត់ សិល្បករ ផ្នែក អាយ៉ៃ និងកំប្លែង ដឬលបានទទួលមរណភាពកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ដោយជរាពាធ ។

ក្នុងនាមលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឯកឧត្តម ណុប ចាន់ណារិន្ទ បាននាំមកនូវការផ្តាំផ្ញើរបស់លោកជំទាវ ក្នុងការចូលរួមរំលែកមរណៈទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសព និងបានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះមរណភាពនៃសិល្បៈករឆ្នើមមួយរូបនេះ ដែលបានចូលរួមចំណែកក្នុងការស្តារវិស័យសិល្បៈចម្រៀងអាយ៉ៃ និងកំប្លែងនៅកម្ពុជា ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ខណៈដែលសិល្បៈករ សិល្បៈការិនី បាននៅសេសសល់តិចតួចបំផុត ពីការកាប់សម្លាប់ នៃរបបប្រល័យពូជសាសន៍ប៉ុល ពត ។ ជាមួយគ្នានេះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបួងសួងសូមឱ្យវិញ្ញាណក្ខន្ធបស់លោក ព្រឹទ្ធាចារ្យ ម៉ក់ កាណេន ហៅតាសាឡាត់ បានទៅកាន់សុខគតិភព ។

សូមបញ្ជាក់ថា មរណភាពរបស់លោកតាសាឡាត់ ត្រូវបានប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកំពូលគ្រប់លំដាប់ថ្នាក់ រួមទាំងអ្នកសិល្បៈ និងមហាជន បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ។
ព្រឹទ្ធាចារ្យ ម៉ាក កាណេន ហៅលោកតា សាឡាត់ ត្រូវបានគេស្គាល់ថា ជាអ្នកចម្រៀង អាយ៉ៃល្បីឈ្មោះ តាំងពីសង្គមរាស្ត្រនិយម ហើយមកដល់ថ្ងៃមណភាពនេះ លោកព្រឹទ្ធាចារ្យមានវ័យ៨១ឆ្នាំ មានស្រុកកំណើត នៅខេត្តព្រៃវែង ។ លោក គឺជាព្រឹទ្ធាចារ្យ អាយ៉ៃ ពេញដោយទេពកោសល្យ ប៉ិនប្រសព្វខ្លាំង ទាំងកាយវិការ និងការច្រៀង ទាក់ទាញអ្នកទស្សនា បើបានទស្សនាហើយ មិនងាយដើរចេញទៅណាឡើយ ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner