ប្រធានាធិបតីថ្មីអ៊ីរ៉ង់៖ រឿងចរចានុយក្លេអ៊ែរ បើចំណេញពលរដ្ឋ បានបន្តធ្វើ

លោក Ebrahim Raisi បានឈ្នះការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ង់
កាលពីថ្ងៃទី ១៩ ខែមិថុនា ២០២១ ជំនួសលោក Hassan Rouhani ដែលបានធ្វើជាប្រធានាធិបតី តាំងពីឆ្នាំ២០១៣។

លោក Ebrahim Raisi  ធ្លាប់បញ្ជាក់ថា ចាត់ទុកការប្រឆាំងអំពើពុកលួយជាភារកិច្ចសំខាន់បន្ទាប់ពីលោកកាន់តំណែងជាប្រធានាធតិអ៊ីរ៉ង់ ។ សម្រាប់ការចរចាអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ លោកបានថ្លែងថា បើសិនជាវាមានអំណោយដល់ផលប្រយោជន៍របស់ប្រជាជនអ៊ីរ៉ង់ នោះលោកនឹងបន្តគាំទ្រការចរចាមួយនេះតទៅទៀត។

ក្រសួងមហាថា លោក Ebrahim Raisi អតីតជាប្រធានអាជ្ញាធរយុត្តិធម៌ វ័យ៦០ឆ្នាំ បានឈ្នះការបោះឆ្នោតប្រធានាធិតបីអ៊ីរ៉ង់ អាណត្តិទី១៣ ។
ប្រភពបញ្ជាក់ថា លោក Raisi ទទួលបានសំឡេងគាំទ្រជិត ១៧ លាន ៩សែន ៣ម៉ឺនសន្លឹក ដោយមានអត្រាទទួលបានសំឡេងគាំទ្រជិត ៦២%  ដែលបានឈ្នះការបោះឆ្នោតប្រធានាធិបតីលើកនេះ៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner