កូវីដ១៩៖ ឡាវបន្តបិទរដ្ឋធានីវៀងចន្ទ

រដ្ឋធានីវៀងចន្ទនៃប្រទេសឡាវបានបន្តបិទ កន្លះខែទៀត ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។

កាលពីថ្ងៃទី ១៩ ខែមិថុនា រដ្ឋាភិបាលឡាវបានប្រកាសថា ដោយសារគិតពីស្ថានភាពរាតត្បាតជំងឺកូវីដ១៩របស់ប្រទេសជិតខាងនិងរដ្ឋធានីវៀងចន្ទ ទីក្រុងវៀងចន្ទបានពន្យារពេលអនុវត្តវិធានការបិទទីក្រុង ១៥ ថ្ងៃបន្ថែមទៀត រហូតដល់ថ្ងៃទី ៤ ខែកក្កដា។

ទីក្រុងវៀងចន្ទនឹងបន្តចែកជា“ តំបន់ក្រហម” “ តំបន់លឿង” និង“ តំបន់បៃតង”ដដែល ដើម្បីចាត់វិធានការបង្ការការរីករាលដាលនៃជំងឺឆ្លងខុសៗគ្នា ។

គិតត្រឹមថ្ងៃទី១៩ មិថុនា ឡាវមានអ្នកកើតកូវីដចំនួន ២០៥០ ជាសះស្បើយ១៩៣៥នាក់៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner