លោក ភុំ រ៉ា ប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់គណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ ៖ លោក ភុំ រ៉ា អនុប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយស្រុកតំបែរ ប្រធានក្រុមការងារចុះជួយឃុំទឹកជ្រៅ ឃុំចុងជាច និងសហការី បានអញ្ជើញចុះជួបសំណេះសំណាល និងផ្សព្វផ្សាយសេចក្តីសម្រេចរបស់គណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ.សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២១ នៅឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំទឹកជ្រៅ ដោយមានសមាជិក សមាជិកា ចូលរួមចំនួន៥០នាក់ ដោយអនុវត្តតាមវិធានសុខាភិបាល ៣កុំ ៣ការពារ ។

លោកភុំ រ៉ា បានជំរុញឲ្យសមាជិក សមាជិកា បន្តខិតខំអនុវត្តតាមគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា កាន់តែមានប្រសិទ្ធភាព ដើម្បីឈានទៅរកជ័យជម្នះ បន្តនាពេលខាងមុខ។

ជាមួយគ្នានេះ លោកបានលើកឡើងពីការងារអាទិភាពសម្រាប់ថ្នាក់ដឹកនាំ និងសមាជិកសមាជិកា គណបក្ស នៃក្រុមការងារចុះមូលដ្ឋានស្រុក គណបក្សស្រុក គណបក្សមូលដ្ឋាន យកទៅអនុវត្តតាមដំណាក់កាលជាបន្តបន្ទាប់នៃសេចក្តីសម្រេចស្តីពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណ្ណត្តិទី៥ ឆ្នាំ២០២២ឱ្យមានប្រសិទ្ធភាពខ្ពស់ ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner