រថយន្តមួយគ្រឿង បើកលឿនបុករះម៉ូតូ និងរថយន្តពេញទំហឹង បណ្តាលឱ្យស្រ្តីម្នាក់ស្លាប់ភ្លាមៗ

ភ្នំពេញ ៖ រថយន្តម៉ាក Lexus Rx300 មួយគ្រឿង បើកបរក្នុងល្បឿនលឿនបុករះម៉ូតូ និងរថយន្តពេញទំហឹង បណ្តាលឱ្យស្រ្តីម្នាក់ហោះផ្លោងជិត១០ម៉ែត្រ បណ្តាលឱ្យបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងហេតុ។ ករណីគ្រោះថ្នាក់ ចរាចរណ៍ ដ៏រន្ធត់នេះ បាន កេីត ឡេីង កាលពី វេលាម៉ោង ៣ និង ១០ នាទី រសៀល ថ្ងៃ ទី ២០ ខែ មិថុនា ឆ្នាំ ២០២១ ស្ថិតនៅ តាម បណ្ដោយ ផ្លូវ ជាតិ លេខ ៦ ទល់ មុខ បុរី ឌឹ ផ្លរ៉ា ភូមិ ក្តី ចាស់ ក្នុងសង្កាត់ បាក់ ខែង ខណ្ឌ ជ្រោយ ចង្វា រាជធានី ភ្នំពេញ ។

សព ស្ត្រី រងគ្រោះ មានឈ្មោះ អ៊ុច សាវ៉ាត អាយុ ៣៦ឆ្នាំ មុខរបរ ធ្វើ សំណង់ ស្នាក់នៅ ភូមិ ថ្មី ឃុំ ស្វាយ ពពាល ស្រុក មុខ កំពូល ខេត្ត កណ្តាល ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅពេលកើតហេតុ គេបានឃើញ ស្រ្តីម្នាក់ ជិះម៉ូតូមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1C-7206 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៦ ទិសដៅពីលិចទៅកើត ក្នុងល្បឿនយឺតល្មម ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ រួចក៏បានបត់ស្តាំដៃ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក Lexus Rx300 ពណ៌ស ពាក់ស្លាកលេខ សៀមរាប 2B-5954 បើករដោយស្រ្តីម្នាក់ ជាជនជាតិកូរ៉េ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៦ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនអក់ហ្សឺជាន់ហ្វ្រាំមិនទាន់ ក៏ជ្រុល បុក ពី ក្រោយ ម៉ូតូ ពេញ ទំហឹង បណ្តាល ឱ្យស្រ្តីម្នាក់ជា ម្ចាស់ ម៉ូតូ ហោះ ផ្លោង ជាង ១០ម៉ែត្រ បោក ក្បាល និង ថ្នល់ បណ្តាលឱ្យស្លាប់ បាត់បង់ ជីវិត ភ្លាមៗ នៅ នឹងកន្លែង កើត ហេតុ

។ ចំណែក ឯ រថយន្ត បង្ក មិន ទាន់ អស់ ល្បឿន ក៏ រ៉េ ចង្កូត ទៅ ខាង ស្តាំ ដៃឡេីង ឃឿន សួន ច្បារ មុខ បុរី ឌឹ ផ្លរ៉ា បុក រះនិងស្លាក ផ្សាយ ពាណិជ្ជ របស់ បុរី ខូច ខាត មួយ ផ្ទាំង ហើយភ្លាមៗ នោះ ម្ចាស់ រថយន្ត បង្ក បាន ព្យាយាម ទាញ ចង្កូត រថយន្ត មក ខាង ឆ្វេងដៃ វិញ ក៏ ជ្រុល បន្តទៅ បុក រថយន្តម៉ាក CRV មួយគ្រឿង ទៀត ពណ៌ ទឹក ប្រាក់ ពាក់ ស្លាក លេខ ភ្នំពេញ 2M-5173 កំពុងតែបេីក បរ លក្ខណៈ គ្រួសារ ប្តី ប្រពន្ធ និង ក្មួយ ស្រី ម្នាក់ ចំពីហៀង ខាង ស្តាំ ពេញ ទំហឹង បណ្តាល ឱ្យ រថយន្តម៉ាក CRV រងការខូច មួយ ចំហៀង ខាង ស្ដាំ កំពិតតួនិង ធ្លាក់ កាង ខាង មុខ យ៉ាងដំណំ រីឯរថយន្ដ បង្ក វិញរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំតែម្តង។ ភ្លាមៗនោះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនស្ត្រី ជនជាតិ កូរ៉េ ជាអ្នកបើកបររថយន្ត បង្ក យក ទៅធ្វើការ សាក សួរ នាំបន្តនៅប៉ុស្តិ៍ នគរបាល បាក់ ខែង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចធ្វើការទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្តទាំងពីគ្រឿង និងម៉ូតូមួយគ្រឿងយកទៅរក្សាទុកបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ ចំណែក ឯ សព ស្ត្រី រងគ្រោះ បន្ទាប់ ពី ក្រុម គ្រូពេទ្យ ធ្វើ តេស្ត កូវីដ ចេញ លទ្ធផល ហើយ ទេីប សមត្ថកិច្ច ជំនាញ ធ្វើ កំណត់ហេតុរួចរាល់ ក៏ ប្រគល់ សព ឱ្យទៅក្រុមគ្រួសារសាច់ ញាតិដឹក យក ទៅ ធ្វើ បុណ្យ តាម ប្រពៃណី ៕ ដោយ/ ឆៃហួត និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner