ជនសង្ស័យ ៤នាក់ជាមួយថ្នាំញៀនជាង ១គីឡូក្រាម ត្រូវសមត្ថកិច្ចបង្ក្រាបបាន នៅខេត្តបន្ទាយមានជ័យ

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី១០មិថុនា បានឲ្យដឹង កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៤) ដឹកនាំដោយលោកនាយករង ឃឹង សារ៉ាត់ និងមានការចូលរួមពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំសម្របសម្រួលពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានបើកការស៊ើបអង្កេត ស្រាវជ្រាវ ឈានទៅបង្ក្រាបបាន នៅចំណុច ផ្ទះសំណាក់ប៉ោយប៉ែតផាស ភូមិក្បាលស្ពាន២ សង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅម៉ោង៨និង២១នាទីយប់ថ្ងៃទី១៧មិថុនាឆ្នាំ២០២១ ។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៤នាក់ មានឈ្មោះប៉ៅ ហ៊ឹង ហៅ ប៉ាវ ភេទប្រុស អាយុ៣៤ឆ្នាំជនជាតិខ្មែរ, ឈ្មោះ ម៉ៅ ទូច ភេទស្រី អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ, ឈ្មោះ ម៉ៅង ស្រស់ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ថោង ផល្លា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ។ ចំណែកវត្ថុតាងចាប់យករួមមានគ្រឿងញៀន មេតំហ្វេតាមីន(ICE) ១កញ្ចប់ធំ ទម្ងន់សុទ្ធ ១គីឡូក្រាម៣៤ក្រាម និង៩០មីលីក្រាម, កញ្ឆាក្រៀម៤ក្រាម៩៥មីលីក្រាម និងវត្ថុតាងមួយចំនួនទៀត។ ក្រោយការឃាត់ខ្លួន ជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ តាមនីតិវិធី ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner