នាយទាហានកម្ពុជា ១៩នាក់ បានបញ្ចប់ការសិក្សាថ្នាក់ អនុបណ្ឌិតយោធា Specialist degree ពីប្រទេសរុស្សី

យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី នៅថ្ងៃទី២០មិថុនាឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងចំណោមនិស្សិតនាយទាហានកម្ពុជាទាំង១៩រូប ដែលទើបបញ្ចប់ការសិក្សានៅប្រទេសរុស្សីរួមមាន ៧នាក់ បានបញ្ចប់ការសិក្សាជំនាញវិស្វកម្ម ដោយជោគជ័យពីបណ្ឌិត្យសភាការពារអាកាស នៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្សី ទីក្រុងSmolensk សហព័ន្ធរុស្ស៊ី ។ នាយទាហានកម្ពុជាទាំង៧រូប រួមមាន ១- អនុសេនីយ៍ទោ សុវត្ថិ ដាវីត, ២- អនុសេនីយ៍ទោ ច័ន្ទ ពិសិដ្ឋ, ៣- អនុសេនីយ៍ទោ ប្រុក ធូឆវ័ន្ត, ៤- អនុសេនីយ៍ទោ អ៊ុក សុវណ្ណារ៉ា, ៥- អនុសេនីយ៍ទោ លុយ វ៉ាវី , ៦- អនុសេនីយ៍ទោ អួង ធៀង និង៧- អនុសេនីយ៍ទោ អែម ឌី។ ចំណែកនាយទាហានកម្ពុជា២រូបទៀត ក៏បានបញ្ចប់ការសិក្សាថ្នាក់ Specialist degree ថ្នាក់អនុបណ្ឌិតយោធា ជំនាញវិស្វកម្ម ពីបញ្ជារការវិស្វកម្មយោធាជាន់ខ្ពស់ ទីក្រុងTyumensk សហព័ន្ធរុស្ស៊ី រួមមាន លោក អនុសេនីយ៍ទោ ភួង លីប៊ុនហូវ និងលោក អនុសេនីយ៍ទោ សួស សុវណ្ណ។

ចំណែក២រូបបានបញ្ចប់ជំនាញវិស្វកម្ម ពីបណ្ឌិត្យសភាយោធាសម្ភារៈបច្ចេកទេស ទីក្រុងVolsk សហព័ន្ធរុស្ស៊ី រួមមាន លោកអនុសេនីយ៍ទោ សេង វណ្ណនីមូន និង លោកអនុសេនីយ៍ទោ សេក បញ្ញា។ ២រូបទៀតបញ្ចប់ជំនាញវិស្វកម្ម ពីបណ្ឌិត្យសភាយោធា នៃកងទ័ពការពារវិទ្យុសកម្ម គីមីសាស្រ្ដ និងជីវសាស្រ្ដ ទីក្រុងKostroma សហព័ន្ធរុស្ស៊ី រួមមាន លោក អនុសេនីយ៍ទោ ម៉ាន់ សំណាង និង អនុសេនីយ៍ទោ អ៊ួង ឡោះ។ ៣រូបបានបញ្ចប់ការសិក្សាថ្នាក់ Specialist degree ថ្នាក់អនុបណ្ឌិតយោធា ជំនាញសន្តិសុខ-ហរិញ្ញវត្ថុ ពីសាកលវិទ្យាល័យយោធា នៃក្រសួងការពារជាតិសហព័ន្ធរុស្សី រដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី រួមមាន លោកអនុសេនីយ៍ទោ ឈុន វ៉ាន់នី, អនុសេនីយ៍ទោ ម៉ៅ សារាជ និង អនុសេនីយ៍ទោ ឡេង លឹមលីម៉េង។

ជាមួយគ្នានោះ ក៏មាននាយទាហានកម្ពុជា ចំនួន៣រូបផងដែរ ដែលបានបញ្ចប់ការសិក្សាថ្នាក់ Specialist degree ជំនាញវេជ្ជសាស្ត្រ ដោយជោគជ័យពីបណ្ឌិត្យសភាវេជ្ជសាស្រ្តយោធា ទីក្រុងSaint Petersburg សហព័ន្ធរុស្ស៊ី រួមមាន អនុសេនីយ៍ទោ អ៊ាន ហ្សាតូ, អនុសេនីយ៍ទោ ស្ងួន ភក្ដី និង អនុសេនីយ៍ទោ សេក មិនា។ សូមជម្រាបថា ក្នុងខែមិថុនានេះ មាននាយទាហានកម្ពុជាជិត៣០នាក់ហើយ ដែលបានបញ្ចប់ការសិក្សា ថ្នាក់ Specialist degree នៅប្រទេសរុស្សី ដែលកាលពីដើមខែមិថុនា សិក្ខាកាមយោធាកម្ពុជា ៧ដែលបានបញ្ចប់ការសិក្សាថ្នាក់ បច្ចេកទេស Specialist degree ដោយជោគជ័យពីវិទ្យាស្ថានវិស្វកម្មកាំភ្លើងធំ និងកាំជ្រួច ទីក្រុងផេនហ្សា នៃសហព័ន្ធរុស្ស៊ី។ និស្សិតទាំង៧រូបនោះរួមមាន ១. លោក ហែម នរៈសត្យា ជំនាញមីស៊ីល និងកាំភ្លើងធំ, ២. លោក ផុន ណារិទ្ធិ ជំនាញមីស៊ីល និងកាំភ្លើងធំ, ៣. លោក កែវ ផល្លី ជំនាញមីស៊ីល និងកាំភ្លើងធំ, ៤. លោក អ៊ឹង មេងលី ជំនាញមីស៊ីល និងកាំភ្លើងធំ, ៥. លោក ឱ សុវណ្ណបញ្ញា ជំនាញ មធ្យោបាយវិទ្យុបច្ចេកទេសកាំភ្លើងធំ, ៦. លោក មាស សុជាត្ថា ជំនាញអាវុធធុនស្រាល គ្រឿងក្រោះ និងឧបករណ៍ឆ្លុះElectro និង ៧. លោក ងឿន ប៊ុនថេន ជំនាញអាវុធធុនស្រាល គ្រឿងក្រោះ និងឧបករណ៍ឆ្លុះElectro។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner