ភ្លៀងមួយមេ យ៉ាងធំលាយលំ និងខ្យល់កន្ត្រាក់ខ្លាំងៗ ដូចជាព្យុះ បានបោកបក់រលំ ផ្ទាំងស្លាកប៉ាណូពាណិជ្ជកម្ម បណ្តាលសង្កត់លើរថយន្ត ឲ្យរងការខូចខាតអស់មួយកំណាត់មុខ

កំពត ៖ នៅថ្ងៃទី ២១ ខែ មិថុនា ២០២១ វេលាម៉ោង ៦.១០នាទី ក្រោយពីមេឃភ្លៀងមួយមេយ៉ាងធំលាយលំ និងខ្យល់ កន្ត្រាក់ ខ្លាំង ៗ ដូចជាព្យុះ បានបោកបក់ រលំ ផ្ទាំងស្លាក ប៉ាណូ ផ្សាយពាណិជ្ជកម្ម ដ៏ធំមួយ សង្កត់លើរថយន្តមួយគ្រឿង និង តូបប្រជាពលរដ្ឋ បណ្តា លអោយ កកស្ទះចរាចរណ៍ ហេតុការណ៍នេះកើតឡើងនៅ ភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។

ប្រជាពលរដ្ឋនៅទីនោះ បានប្រាប់ឲ្យដឹងថា មុនពេលស្លាកប៉ាណូរលំ គឺមានភ្លៀងមួយមេយ៉ាងធំ លាយនិងខ្យល់កន្ត្រាក់ បក់បោកយ៉ាងខ្លាំង ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចឡាក់បាននៅរលំ និយាយមិនទាន់បានប៉ុន្មានផង ឆ្នោតបាណូមួយនេះក៏រលំតែម្ដង ហើយសង្កត់លើរថយន្តមួយគ្រឿង ចំពីខាងមុខ បណ្ដា លឱ្យខូចខាត យ៉ាងដំណំ និង តូបប្រជាព លរដ្ឋ នៅក្បែរនោះមួយផងដែរ ធ្វើឲ្បប្រ ជាពលរដ្ឋ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ៕ ដោយ អ៊ួង វុឹង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner