ខេត្តព្រះវិហារ មានអ្នកឆ្លងថ្មី១នាក់ (Video Inside)

ខេត្តព្រះវិហារ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួនម្នាក់ នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ  ដែលជាតួលេខថយចុះម្នាក់ បើធៀបនឹងម្សិលម៉ិញ ។ យោងតាមរដ្ឋបាលខេត្ត អ្នកវិជ្ជមានកូវីដ១៩ ម្នាក់នៅថ្ងៃនេះ គឺជា ស្រ្តីវ័យ ៤៤ឆ្នាំ និងជាពលរដ្ឋរស់នៅស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។

ខេត្តព្រះវិហារគិតត្រឹមថ្ងៃនេះ បានរកឃើញ អ្នកឆ្លងកូវីដ១៩ ចំនួន ៥៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ២១នាក់ ដោយបូកបញ្ចូលទាំងអ្នកជា សះស្បើយម្នាក់ នៅថ្ងៃនេះផងដែរ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner