តុលាការឃុំខ្លួនមនុស្ស៣នាក់ ក្រោយការចាប់ខ្លួនធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាល (Video Inside)

តុលាការសម្រេចឃុំខ្លួនមនុស្ស៣នាក់ ក្រោយការចាប់ខ្លួនពាក់ព័ន្ធនឹងការធ្វើសកម្មភាពប្រឆាំងនឹងរាជរដ្ឋាភិបាលតាមការបញ្ជាពីចៅហ្វាយនាយជាជនជាតិបរទេស។ ជនសង្ស័យទាំង ៣ ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៦ មិថុនា ត្រូវគេស្គាល់ថាជាសកម្មជនមាត្រាធម្មជាតិ ដែលបានធ្វើកិច្ចការប្រឆាំង ក្រោមការបញ្ជាពីជនបរទេស ឈ្មោះអាឡិចហ្សង់ដ្រូ ហ្គុងសាឡេ ដាវីដសុន ដែលជាជនជាតិ អេស្ប៉ាញ។

សេចក្តីរាយការណ៍ពីតុលាការថ្ងៃនេះ បានឲ្យដឹងថា ក្នុងចំណោមជនជាប់ឃុំទាំង៣ កញ្ញា ស៊ុន រដ្ឋា និង លោក យឹម លាងហ៊ី ត្រូវបានចោទប្រកាន់ពី បទប្រមាថអង្គព្រះមហាក្សត្រ និងបទរួមគំនិតក្បត់។ ដោយឡែក បុរសម្នាក់ទៀតឈ្មោះ លី ចាន់ដារ៉ាវុត ត្រូវ បានចោទប្រកាន់ពីបទរួមគំនិតក្បត់។ ក្រៅពីការចោទប្រកាន់លើសកម្មជនចលនាមាតាធម្មជាតិទាំង៣រូបនេះ តុលាការនៅបានចោទប្រកាន់ចំពោះជនបរ ទេសអាឡិចហ្សង់ដ្រូ ហ្គុងសាឡេ ដាវីដសុន ពីបទប្រមាថចំពោះអង្គ ព្រះមហាក្សត្រ និងបទរួមគំនិតក្បត់ផង ដែរ។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ត្រូវបានគេដកស្រង់សម្តីដែលបញ្ជាក់ថាក្រុមទាំងនេះ បានធ្វើសកម្មភាពមានអង្គការចាត់តាំងច្បាស់លាស់ដោយមានជនបរទេសជាអ្នកគូសវាសផែនទីឲ្យធ្វើសកម្មភាព។ លោក បានបន្តថា សមត្ថកិច្ចបានប្រមូលនិងរកឃើញថា គ្រប់សកម្មភាពរបស់ពួកគេ ដែលយកឈ្មោះជ្រកក្រោមស្លាក ការពារបរិស្ថាន ប៉ុន្តែបានធ្វើសកម្មភាពញុះញង់ដល់ប្រជាពលរដ្ឋ ក្នុងគោលដៅប្រឆាំង និងផ្តួលរំលំរដ្ឋាភិបាល។

មន្ត្រីនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបាន បន្តថា ក្រុមទាំងនេះអាចធ្វើសកម្មភាពបាន ដោយសារតែការ ផ្តល់ រញ្ញប្បទានពីខាងក្រៅ ដែលពាក់ព័ន្ធជាមួយ នឹងហិរញ្ញប្បទានភេរវកម្ម ដែលផ្គត់ផ្គង់ដោយមេខ្លោង របស់គេ ជាជនបរទេស។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner