ទុរេន “តាស្នា” ស្រុកសំឡូត ខេត្តបាត់ដំបង ទទួលបាននូវការកោតសរសើរពីមន្ត្រីសំខាន់ម្នាក់ក្នុងរាជរដ្ឋាភិបាល

អត្ថបទដោយ៖
Kien Sereyvuth

ទីបំផុតផ្លែ”ទុរេនចម្ការតាស្នា” ស្ថិតនៅចំណុច”ភ្នំព្រះ” នៃ ភូមិសាស្ត្រ ភូមិ-ឃុំ ស៊ុង ស្រុកសំឡូតកំពុងទទួលបានការកោតសរសើរពីអតិថិជនដែលជាមន្ត្រីសំខាន់រាជរដ្ឋាភិបាលម្នាក់ដោយបានលើកសរសើរពីទុរេនតាស្នាមិនដាច់ពីមាត់ តាមរយៈក្នុងការបង្ហោះនៅក្នុងផេកផ្លូវការខ្លួន ដោយបង្ហាញ នូវការសរសើរជាសាធារណៈពី”ទុរេនតាស្នា”ថា៖ មានឱជារសឆ្ងាញ់ពិសារ ។

ទីបំផុតផ្លែ”ទុរេនចម្ការតាស្នា” ស្ថិតនៅចំណុច”ភ្នំព្រះ” នៃ ភូមិសាស្ត្រ ភូមិ-ឃុំ ស៊ុង ស្រុកសំឡូតកំពុងទទួលបានការកោតសរសើរពីអតិថិជនដែលជាមន្ត្រីសំខាន់រាជរដ្ឋាភិបាលម្នាក់ដោយបានលើកសរសើរពីទុរេនតាស្នាមិនដាច់ពីមាត់ តាមរយៈក្នុងការបង្ហោះនៅក្នុងផេកផ្លូវការខ្លួន ដោយបង្ហាញ នូវការសរសើរជាសាធារណៈពី”ទុរេនតាស្នា”ថា៖ មានឱជារសឆ្ងាញ់ពិសារ ។


យោងតាមការបង្ហោះនូវសារក្នុងអាខោនហ្វេសប៊ុកឯកជនដែលមានឈ្មោះ Kahnarith Khieu បែបនេះ គឺបន្ទាប់ម្ចាស់អាខោនមួយនេះ បង្ហាញពីអារម្មណ៍ផុសចេញនូវមនោសញ្ចេតនារាប់អាន ដ៏ជ្រាលជ្រៅពីមិត្តភក្ត្រស្និទ្ធស្នាលនិងកូនចៅជិតស្និទ្ធ ជាមួយនិងម្ចាស់ហ្វេសប៊ុកមួយនេះ តាមរយៈនូវប្រយោគសារដ៏ខ្លីទៅកាន់ម្ចាស់អំណោយ ដែលបានផ្ញើ “ទុរេនតាស្នា”ថា៖ “អរគុណ! លោកChally” ដែលបានផ្ញើទុរេនដ៏ឆ្ងាញ់ មកឲ្យខ្ញុំ។តាមរយៈសារខ្លឺ ដែលបានបង្កប់អត្ថន័យជ្រាលជ្រៅមិនត្រឹមតែចំពោះម្ចាស់អំណោយប៉ុណ្ណោះទេ តែវាក៏បានបង្ហាញពីក្តីរំភើប របស់ម្ចាស់ចម្ការទុរេនផ្ទាល់មួយនេះផងដែរ។ ខណៈដែលខ្លួនបានប្រទះឃើញនៅលើទំព័រផេកហ្វេសប៊ុក Kahnarith Khieu មួយនេះ។


លោកឧកញ៉ាវ័យក្មេង ភួ វាសនា ដែលជាម្ចាស់ចម្ការ និងជាម្ចាស់ផលិតផលដំណាំឈើហូបផ្លែ និងមានស្លាកយីហោផលិតផលផ្ទាល់ខ្លួនថា៖ “ទុរេនតាស្នា”មានក្តីរំភើបជាខ្លាំង ដែលទទួលបានការកោតសរសើរ និងបានគាំទ្រពីផលិតផលខ្មែរពិតៗ ចេញពីស្រុកសំឡូត ដែលកំពុងតែល្បាញល្បីអំពីរសជាតិពិតពីចម្ការផ្លែទុរេនសំឡូត ថែមទាំងកំពុងតែរក្សាបានទាំងគុណភាព ទាំងគុណតម្លៃ ក្នុងការប្រកួតប្រជែងនិងជាផលិតផលកំពុងតែដណ្តើមប្រៀបរសជាតិដ៏ឆ្ងាញ់ពិសារពីផ្លែទុរេនខ្មែរ ជាមួយនិងប្រទេសជិតខាង កន្លងមក។


តាមរយៈការបង្ហាញនូវមោទនៈភាពចំពោះផលិតផលដំណាំចម្ការទុរេន របស់ខ្លួន ដែលមានស្លាកយីហោ “ទុរេនតាស្នា” និងនៅពេលដែលផលិតផលពិតក្នុងស្រុក របស់ខ្លួន ទទួលបាននូវការគាំទ្រនិងកោតសរសើរមិនដាច់ពីមាត់របស់អតិថិជនជាមន្ត្រីសំខាន់មួយរូបក្នុងរាជរដ្ឋាភិបាល អំពីរសជាតិពិតនៃ “ផ្លែទុរេនខ្មែរ” ដែលជាផលិតផល ផ្លែទុរេនត្រូវបេះចេញពីចម្ការតាស្នាដែលមាននៅក្នុងទឹកដី នៃស្រុកសំឡូត របស់ខេត្តបាត់ដំបង ហើយត្រូវបាន ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងព័ត៌មាន ខៀវ កញ្ញារិទ្ធិ កោតសរសើរមិនដាច់ពីមាត់ថា៖ ផ្លែ”ទុរេនតាស្នា” បាត់ដំបង ពិតជាឆ្ងាញ់ និងមិនសរសើរ មិនបាន ។


នេះបើតាមការគូសបញ្ជាក់ពីលោកឧកញ៉ាវ័យក្មេង ភួ វាសនា ដែលជាម្ចាស់ផលិតផលផ្ទាល់ និងជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង កាលពីពេលថ្មីៗនេះ។ លោកឧកញ៉ាវ័យក្មេងរូបនេះ បានបង្ហាញនូវស្នាមញញឹមមកកាន់អ្មកព័ត៌មានយើង ដោយបានសង្កត់ធ្ងន់នូវប្រយោគដ៏ខ្លីមួយឃ្លាលើកឡើងថា៖ អរគុណ! ចំពោះការកោតសរសើរ របស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន តាមរយៈ នៃសារមនោសញ្ចេតនាដ៏ជ្រាលជ្រៅ បង្ហាញពីអត្ថន័យ ដ៏មានសារៈសំខាន់មួយនេះ ពិតជា “ខ្លី!ខ្លឹម”។ដែលឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ប្រាប់ម្ចាស់អំណោយអំពៅផលិតផលផ្លែទុរេន របស់ខ្លួនមួយនេះ ។


ថ្មីៗនេះ”ទុរេនតាស្នា”ទាំងអថិជននៅក្នុងខេត្ត និងក្រៅខេត្ត កំពុងតែទទួលការគាំទ្រ និងផ្តល់ នូវទំនុកចិត្តពីផលិតផលខ្លួន។ក្នុងនោះក៏មានមន្ត្រីសំខាន់ក្នុងជូររាជរដ្ឋាភិបាលកម្ពុជាម្នាក់ បានកោតសរសើរមិនដាច់ពីមាត់ថា “ទុរេនតាស្នា”ពិតជាឆ្ងាញ់។
បន្ទាប់ពីមានការបង្ហោះនូវប្រយោគអត្ថបទដ៏ខ្លីមួយក្នុងអាខោនផេកហ្វេសប៊ុកដែលមានឈ្មោះថា៖ ខៀវ កញ្ញារិទ្ធិ Kahnarith Khieu ដោយបានថ្លែងអរគុណម្ចាស់អំណោយដែលបានផ្ញើទុរេនដ៏ឆ្ងាញ់?មកឲ្យលោក។ក្នុងនោះក៏មានភ្ជាប់រូបភាពនៅក្នុងអាខោនផេកហ្វេសប៊ុក និងបានបង្ហាញពីកេសផលិតផល”ទុរេនតាស្នា”ដែលត្រូវបានម្ចាស់ផេកធ្វើការបង្ហោះនិងអរគុណដល់ម្ចាស់អំណោយដែលបានផ្ញើ”ទុរេនតាស្នា” មកឲ្យរូបលោក ថែមទាំងបង្កប់ពីអត្ថន័យក្នុងប្រយោគដ៏ខ្លីខ្លឹមមូយឃ្លាថា៖អរគុណ! លោក Chhally ដែលបានផ្ញើ”ទុរេនដ៏ឆ្ងាញ់” ។

តាមការគូសបញ្ជាក់ពីអ្នកចាំចម្ការ”ទុរេនតាស្នា” បានឲ្យដឹងថា៖ផលទុរេន ដែលបានដាំដុះលើផ្ទៃដីចំនួន០៤ហិកតា ស្មើជាង ៧០០ដើម។ បានផ្តល់ផលក្នុងរយៈពេល០៣ឆ្នាំ ជាប់គ្នា។ ហើយនៅឆ្នាំ(២០២១នេះ) ផលដែលទទួលបានពីដើមទុរេនគឺមានចំនួនជាង៤០០ដើម ហើយក្នុងមួយដើមៗផ្តល់ផលជាផ្លែ មិនតិចជាង១០០គក្រ.នោះទេ។អ្នកចាំចម្ការទុរេន រូបនេះបានឲ្យដឹងផងដែរថា៖ទើបតែឆ្នាំនេះទេដែលផលដំណាំផ្លែទុរេនចម្ការខ្លួន ទទួលបាននូវផលល្អបង្គួរ និងមិនមានការខូចខាតជ្រុះផ្លែដោយសារតែខ្យល់ព្យុះ និងខ្យល់កន្ត្រាក់ដូចឆ្នាំមុនៗនោះទេ។រីឯតម្លៃ ក៏មានតម្លៃសមរម្យផងដែរ ក្នុង១គក្រ តម្លៃ២២.០០០រៀល (តម្លៃនៅក្នុងចម្ការ)។ តែអ្វី ដែលជាកង្វល់ ដោយសារទុរេនឆ្នាំនេះ”ទុំផ្លៃ” មានការទុំយឺតយ៉ាវជាងឆ្នាំមុនៗ។ហើយនៅឆ្នាំនេះទុរេនក្នុងចម្ការ ទុំនៅពាក់កណ្តាលខែមិថុនា ដែលបង្កធ្វើឲ្យការកុម្ម៉ងទិញផ្លែទុរេន របស់អតិជនតាមខេត្តនានា មិនមានផ្លែទុំទាន់ តាមការកក់ទុក ឆ្លើយតបបានទាន់ពេលវេលាតាមការកុម្ម៉ង់ទិញ ជាមួយក្រុមហ៊ុន។លោកឧកញ៉ា ភួ វាសនា ជាម្ចាស់ចម្ការ”ទុរេន តាស្នា” ក៏បានបញ្ជាក់ដោយសង្កត់ធ្ងន់ថា៖ រាល់អតិថិជន ដែលបានធ្វើការកក់និងកុម៉្មង់ទិញពីក្រុមហ៊ុន គឺ៖ក្រុមហ៊ុននិងធ្វើការវេចខ្ចប់ដាក់ក្នុងកេសប្រកបដោយសោភ័ណភាពអនាម័យត្រឹមត្រូវ និងជាលើកដំបូងហើយ ដែលផលិតផល របស់ ខ្មែរបានសម្រិតសម្រាំងធ្វើការវេចខ្ចប់ដោយបង្ហាញពីមោទនភាពជាតិពិតៗ តាមរយៈ នៃ ស្លាកសញ្ញា “ទុរេន តាស្នា” ដើម្បីផ្ញើទៅកាន់អតិថិជនបណ្តាខេត្តឆ្ងាយៗ ចៀសវាងពីការក្លែងបន្លំ និង ដើម្បីផ្តល់ នូវទំនុកចិត្តជូនដល់អតិថិជន របស់ ខ្លួនផងដែរ ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner