ប្រទេសក្រីក្រមិនត្រូវការរបាយការណ៍ដែលមានតម្លៃរាប់លានដុល្លារ ដើម្បីបញ្ជាក់ប្រាប់ពួកគេពីចំណុចខ្សោយរបស់ពួកគេទេ

អត្ថបទដោយ៖
AMS OneMinute

ពួកគេត្រូវការលុយរាប់លានដុល្លារទាំងនោះក្នុងទម្រង់ជាអាហារូបករណ៍ និងការសិក្សាអប់រំ ដែលអាចផ្តល់ជំនាញពិតប្រាកដដល់ពលរដ្ឋ ដើម្បីទទួលបានការងារធ្វើសមរម្យ។

ពួកគេត្រូវការលុយរាប់លានដុល្លារទាំងនោះក្នុងទម្រង់ជាផ្លូវ ជាស្ពាន មន្ទីរពេទ្យ សម្ភារៈ និងបរិក្ខារពេទ្យ រោងចក្រផលិតអគ្គិសនី ផ្លូវដែក កំពង់ផែ ព្រលានយន្តហោះ ជាការវិនិយោគ ជារោងចក្រ និងជាទីផ្សារដែលទទួលទិញផលិតផលរបស់ពួកគេ។

ពួកគេត្រូវការអ្វីៗទាំងឡាយដែលប្រទេសទាំងអស់ត្រូវការចាំបាច់ដើម្បីដំណើរការសេដ្ឋកិច្ច និងគាំទ្រដល់ជីវភាពរស់នៅរបស់ប្រជាជន។

✍🏽-ស៊ឹម វីរៈ

អត្ថបទវិភាគសង្គមចេញផ្សាយលើកាសែតភ្នំពេញប៉ុស្តិ៍ ២២ មិថុនា ២០២១

ads banner