សេតវិមាន៖ សហរដ្ឋអាមេរិកគ្រោងចែកចាយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ចំនួន៥៥លានដូសដល់បណ្តាប្រទេសទូទាំងពិភពលោក (មានវីដេអូ)

Video: https://fb.watch/6hpWsUB7wj/

អាមេរិក៖ សេតវិមានបានលើកឡើងថា សហរដ្ឋអាមេរិកមានផែនការចែកចាយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំនួន៥៥លានដូស ដល់បណ្តាប្រទេសនានានៅទូទាំងពិភពលោក ក្នុងនោះ៧៥ភាគរយត្រូវបានបម្រុងទុកសម្រាប់ប្រទេសជាច្រើននៅអាមេរិកឡាទីន និងការ៉ាបៀន អាស៊ី និងអាហ្វ្រិក​ តាមរយៈកម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ COVAX របស់អង្គការសុខភាពពិភពលោក (WHO) ។

សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ថ្ងៃនេះ រដ្ឋបាលលោក បៃដិន និងលោកស្រី ហារីស កំពុងប្រកាសបញ្ជីចែកចាយសម្រាប់វ៉ាក់សាំង៥៥ លានដូសក្នុងចំណោម៨០លានដូស នៃការផ្គត់ផ្គង់វ៉ាក់សាំងផ្ទាល់ខ្លួនរបស់លោកប្រធានាធិបតី បៃដិន តាមការសន្យានៅចុងខែមិថុនានេះ ដើម្បីបញ្ចប់រោគរាត ត្បាតទូទាំងពិភពលោក ។

បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន សម្រាប់វ៉ាក់សាំងចំនួន៨០លានដូសខាងលើនេះ សហរដ្ឋអាមេរិកនឹងចែកចាយ៧៥ភាគរយតាមរយៈកម្មវិធី COVAX ហើយ២៥ភាគរយនឹងត្រូវបានកំណត់គោលដៅ ដើម្បីជួយដោះស្រាយជាមួយនឹងការកើនឡើងនៅជុំវិញពិភពលោក ៕ ប្រភព៖ Sputnik

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner