ថៃ​ស្លាប់​ថ្មី​៣​៥​នាក់​ ​ឆ្លង​ថ្មី​ជាង​៤​ពាន់​នាក់​បន្ថែមទៀត ​

ប្រទេស​ថៃ​ ​នៅ​ថ្ងៃ​ទី​២​២​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​១​ ​បាន​រាយការណ៍​ពី​ការ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​ថ្មីៗ​ចំនួន​ ​៤​,​០​៥​៩​ករណី​បន្ថែម​ទៀត​ ​នៅ​ក្នុងរយៈពេល​ ​២​៤​ម៉ោង​ចុងក្រោយ​នេះ​ ​ដែល​ភាគច្រើន​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​ ​ដោយមាន​តែ​ ​២​១​ករណី​ប៉ុណ្ណោះ​ ​ជា​ករណី​នាំចូល​។​

​ក្រៅពី​ការ​រក​ឃើញ​ករណី​ឆ្លង​ថ្មីៗ​ខាងលើ​នេះ​ ​អ្នកជំងឺ​ចំនួន​ ​៣​៥​នាក់​បន្ថែម​ទៀត​ ​ក៏​ត្រូវ​បាន​រាយការណ៍​ថា​ស្លាប់​ផង​ដែរ​ ​នៅ​ក្នុងរយៈពេល​ ​២​៤​ម៉ោង​ចុងក្រោយ​ដូចគ្នា​។​

​ប្រទេស​ថៃ​មាន​ករណី​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​សរុប​នៅ​ទូទាំង​ប្រទេស​ ​២​២​៥​,​៣​៦​៥​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ស្លាប់​ ​១​,​៦​៩​៣​នាក់​ ​និង​អ្នក​ជាសះស្បើយ​ ​១​៨​៧​,​៨​៣​៦​នាក់​៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner