គណៈកម្មាធិការសុខាភិបាលជាតិចិន (NHC) ៖ ចិនចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជាង១ពាន់លានដូសជូនប្រជាជននៅទូទាំងប្រទេស (មានវីដេអូ)

ចិន៖ គណៈកម្មាធិការសុខាភិបាលជាតិចិន (NHC) ប្រកាសថា គិតត្រឹមថ្ងៃអាទិត្យសប្តាហ៍មុននេះ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ប្រមាណ១.០៣ពាន់លានដូសហើយ ត្រូវបានចាក់ជូនដល់ប្រជាជននៅទូទាំងប្រទេស ។

សម្រាប់វ៉ាក់សាំងដែលផលិតដោយប្រទេសចិនដូចជា Sinovac និង Sinopharm ក៏ត្រូវបានបរិច្ចាគ និងផ្គត់ផ្គង់ទៅតាមការបញ្ជាទិញពីប្រទេសជាច្រើន នៅជុំវិញពិភពលោកផងដែរ ខណៈដែលវ៉ាក់សាំងទាំងពីរនេះ ត្រូវបានអង្គការសុខភាពពិភពលោក (WHO) អនុម័តអោយប្រើប្រាស់ក្នុងករណីបន្ទាន់ជាផ្លូវការ ។

ប្រទេសចិនដែលមានប្រជាជនសរុបជាង១ពាន់៤រយលាននាក់ បានប្រើប្រាស់វ៉ាក់សាំងបង្ការកូវីដ១៩ផលិតក្នុងស្រុកផ្ទាល់ ដើម្បីចាក់ជូនដល់ប្រជាជនរបស់ខ្លួន ។ ប៉ុន្មានសប្តាហ៍មកនេះ ប្រទេសចិនត្រូវបានគេមើលឃើញថា នៅតែមានសមត្ថភាពផ្ដល់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាជនរបស់ខ្លួនរហូតដល់ទៅខ្ទង់២០លានដូស ឬលើសនេះទៀតក្នុងមួយថ្ងៃ ដែលជាចំនួនខ្ពស់ជាងគេបំផុតនៅលើពិភពលោក ៕ ប្រភព៖ ស៊ីនហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner