បារម្ភពីកូវិត ប្រទេសហ្វីលីពីន ប្រកាសបិទរដ្ឋធានីម៉ានីឡា បិទសាលារៀនរយៈពេលមួយខែ

ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានប្រកាសដាក់ចេញនូវផែនការមួយចំនួនក្នុងនោះរួមមានទាំង ការបិទរដ្ឋធានីម៉ានីល ដែលមានប្រជាជនរស់នៅ ១២លាននាក់ផងដែរ ជាវិធានការទប់ស្កាត់ការរាតត្បាតនៃជំងឺ COVID-19។
នៅក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិហ្វីលីពីនតាមកញ្ចក់ទូរទស្សន៍ កាលពីម្សិលមិញ លោក ឌូតើតេ បានលើកឡើងយ៉ាងដូច្នេះថា «វាគឺជាការបិទរដ្ឋធានី ហើយវាគ្រាន់តែជាវិធានាការបង្ការ និងការពារអ្នកទាំងអស់គ្នាពី COVID-19 ប៉ុណ្ណោះ។

លើសពីនេះទៅទៀត លោក ឌូតើតេ ក៏បានប្រកាសដែរថា សាលារៀននឹងត្រូវបិទទ្វាររយៈពេលមួយខែ ហាមការប្រមូលផ្ដុំគ្នា រីឯជនបរទេសដែលមកពីតំបន់ ឬប្រទេសមានករណីឆ្លង COVID-19 ធ្ងន់ធ្ងរក៏ត្រូវបានហាម ចូលមកក្នុងប្រទេសហ្វីលីពីនផងដែរ។
យ៉ាងណាក៏ដោយ មិនទាន់មានសេចក្ដីរាយការថា តើវិធានការខាងលើនឹងត្រូវចូលជាធរមាន នៅពេលណានោះទេ ប៉ុន្តែលោក ឌូតើតេ បានអះអាងថា ការហាមឃាត់ការធ្វើដំណើរនៅក្នុងស្រុកតាមផ្លូវសមុទ្រ ផ្លូវអាកាស និងផ្លូវគោកនៅក្រៅទីក្រុងម៉ានីល នឹងចូលជាធរមាននៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ បច្ចុប្បន្ន ហ្វីលីពីនមានចំនួនអ្នកឆ្លង COVID-19 សរុប៥២ករណី ក្នុងនោះអ្នកជំងឺ ០៥នាក់ស្លាប់៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner