កម្ពុជាចាក់វ៉ាក់សាំងលើពលរដ្ឋ បានជាង៣៤ភាគរយហើយ (Video Inside)

ចំនួនប្រជាពលរដ្ឋទទួលបានការចាក់វ៉ាក់សាំង បានកើនជាង៣លាន៤សែននាក់ហើយនៅទូទាំងប្រទេស។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២១មិថុនាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋបានចំនួន៣លាន៤សែន១ម៉ឺន៦ពាន់៧៥នាក់ហើយដែលស្មើនឹង៣៤,១៦%នៃចំនួនប្រជាជន ដែលគ្រោងនឹងចាក់ជាង១០លាននាក់ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន២លាន៧សែន ៥ម៉ឺន ៥ពាន់១៩៤នាក់។

កម្ពុជាជាប្រទេសមានភព្វវាសនាដែលទទួលបានការចាក់វ៉ាក់សាំងលើពលរដ្ឋច្រើនជាង បណ្តាប្រទេសមួយចំនួនទាំងក្នុងតំបន់និងពិភពលោក។ សេចក្តីរាយការណ៍ពីអង្គការសុខភាពពិភពលោកថ្ងៃ នេះ បានឲ្យដឹងថាប្រទេសក្រីក្រជាច្រើនដែលរង់ចាំការទទួលវ៉ាក់សាំងបង្កាកូវីដ១៩តាម រយៈមជ្ឈមណ្ឌលកូវ៉ាក់ មិនបានទទួលវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីបន្តកម្មវីធីចាក់ថ្នាំលើពលរដ្ឋរបស់គេបានឡើយ។

សេចក្តីរាយការណ៍ បង្ហាញថា ក្នុងទ្វីបអាហ្វ្រិកទាំងមូល វ៉ាក់សាំងដែលទទួលបាននៅទីនោះ ទើបមានចំនួន៤០លានដូសទេ ដែល តិចជាង២ភាគរយនៃចំណោមប្រជាជនទាំងមូលដែលមានចំនួនជាង១ពាន់៣០០លាននាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner