ខេត្តបាត់ដំបង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៥នាក់បន្ថែមទៀត និងជាសះស្បើយ ២៦នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
ធី ដា

រដ្ឋបាលខេត្តដំបង បានឲ្យដឹងថា នៅថ្ងៃទី២២មិថុនា ខេត្តបានរកឃើញមនុស្សករណីវិជ្ជមានកូវីដ-១៩ចំនួន ១៥នាក់បន្ថែមទៀត។ អ្នកឆ្លងថ្មីនោះ មាន ១២នាក់ជាករណីឆ្លងក្នុងសហគន៍ និង៣នាក់ជាអ្នកមកពីប្រទេសថៃ។ ក្រោយការរកឃើញវិជ្ជមាន ពួកគេត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកនានាក្នុងខេត្តបាត់ដំបង។

ខេត្តបាត់ដំបងនៅថ្ងៃទី២២មិថុនាក៏មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន ២៦នាក់ ផងដែរ។ គិតមកដល់ថ្ងៃទី២២ មិថុនាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៦៨៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ៣៩២នាក់ មានអ្នកស្លាប់ ៦នាក់ និងកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានាចំនួន ២៨៥នាក់៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner