ខេត្តស្វាយរៀង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៦២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
ធី ដា

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង បានឲ្យដឹងថា នៅថ្ងៃទី២២មិថុនា រដ្ឋបាលខេត្ត បានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ លើចំនួន៦២នាក់។ អ្នកឆ្លងទាំងនោះ រួមមាន៣០នាក់ជាកម្មករ កម្មការិនីនៅរោងចក្រនានា, ១១នាក់ជាអ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩, ក្រៅពីនោះនៅស្រុកស្វាយជ្រំ, ស្រុកកំពង់រោទិ៍, ក្រុងស្វាយទាប, ស្រុករំដួល, ស្រុកចន្ទ្រា, ក្រុងបាវិត និងមកពីប្រទេសថៃម្នាក់។

រដ្ឋបាលខេត្តស្វាយរៀង បានអំពាវនាវដល់អ្នកដែលមានពាក់ពន្ធ័ ឬដឹងខ្លួនថាបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំងនោះ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ។ ប្រសិនបើមានបញ្ហាសុខភាពប្រែប្រួល ត្រូវផ្ដល់ព័ត៌មានទៅកាន់អាជ្ញាធរមូលដ្ឋានជាបន្ទាន់។

ខេត្តស្វាយរៀងនៅថ្ងៃទី២២មិនថុនាក៏មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន៣៦នាក់ ផងដែរ។ គិតមកទល់ថ្ងៃទី២២មិថុនាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១ពាន់៦៣២នាក់, ព្យបាលជាសះស្បើយចំនួន១ពាន់១១២នាក់, កំពុងសម្រាកព្យាបាលចំនួន៥០៧នាក់ និងមានអ្នកស្លាប់ចំនួន១២នាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner