រដ្ឋមន្ត្រីការបរទេស​អង់គ្លេស​ធ្វើ​ទស្សនកិច្ច​នៅ​វៀតណាម​ ​មុន​មកដល់​កម្ពុជា​

បើ​តាម​ការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​ ​V​N​express​ ​បា​នឲ្យដឹង​ថា​ ​ក្នុង​ជំនួប​រវាង​លោក​រដ្ឋមន្ត្រី​ ដូ​មីនី​ក​ ​រ៉ា​អាប់​ ​និង​លោក​ ​ប្រធានាធិបតី​វៀតណាម​ Nguyễn Xuân Phúc ​កាលពី​ថ្ងៃ​ទី​២​២​ ​មិថុនា​ ​ភាគី​ខាង​វៀតណាម​បាន​ជំរុញ​ដល់​អង់គ្លេស​បន្ត​ពង្រឹង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ទ្វេភាគី​ ​ដើម្បី​ប្រយោជន៍​ជូន​ប្រទេស​ទាំងពីរ​ ​និង​ដើម្បី​ចូលរួម​កិច្ច​សហប្រតិបត្តិការ​ព្រមទាំង​ ​ស្ថិរភាព​និង​សន្តិភាព​ ​ក្នុង​តំបន់​ ​និង​ពិភពលោក​។​

ភាគី​វៀតណាម​លើកឡើង​ដែរ​ថា​ ​ភាគី​ទាំងពីរ​គួរតែ​ផ្តល់​អាទិភាព​ ​លើ​ការប្រតិបត្តិ​ការ​ប្រកបដោយ​ប្រសិទ្ធិភាព​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អង់គ្លេស​-​វៀតណាម​ផង​ដែរ​។​ ​ភាគី​អង់គ្លេស​បាន​លើកឡើង​ពី​សារៈសំខាន់​នៃ​ការ​ការ​អភិវឌ្ឍ​ទំនាក់ទំនង​រវាងប្រទេស​ទំា​ង​ពីរ​ ​ក្រោយ​ការ​ចាក់ចេញ​របស់​អង់គ្លេស​ ​ពី​សហ​គម​អឺរ៉ុប​។

​ភាគី​ទាំង​ពី​​​រ​ក៏បាន​លើកឡើង​ពី​ការ​ព្រមព្រៀង​ធ្វើការ​យ៉ាង​ជិត​ស្និត លើ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ពិភពលោក​ទៀត​ផង​។

លោករដ្ឋមន្ត្រីការបរទេសនិងអភិវឌ្ឍន៍អង់គ្លេសរូបនេះបានបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាមកាលពីថ្ងៃទី២២ មិថុនា ២០២១ ហើយពេលនេះ លោកកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ពោលនាថ្ងៃទី២៣ មិថុនា ២០២១។ ព្រឹកមិញនេះ លោកបានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីបរិស្ថាន និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕ ​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner