កិច្ចប្រជុំពិនិត្យលើសូចនាករការអនុវត្ត កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា ក្នុងកំណែទម្រង់វិស័យអប់រំឆ្នាំ២០១៨-២០២១ និងការពិនិត្យវឌ្ឍនភាពសូចនាករតាមដានរួមគ្នា

រាជធានីភ្នំពេញ៖ក្រសួងអប់រំយុវជននិងកីឡាក្រោមការដឹកនាំដោយឯកឧត្ដមបណ្ឌិតសភាចារ្យហង់ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំបានប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំ និងអង្គភាពជំនាញក្រោមឱវាទទីស្ដីការក្រសួងដើម្បីពិនិត្យសូចនាករការអនុវត្តកម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា ក្នុងកំណែទម្រង់វិស័យអប់រំឆ្នាំ២០១៨-២០២១ ការពិនិត្យវឌ្ឍនភាពសូចនាករតាមដានរួមគ្នានិងសកម្មភាពដែលនឹងត្រូវអនុវត្តនៅជំហានបន្ទាប់ក្នុងគោលបំណងឆ្លើយតបទៅនឹងវត្ថុបំណងគោលនយោបាយនៃផែនការយុទ្ធសាស្ត្រវិស័យអប់រំ។

លេខាធិការដ្ឋានសម្របសម្រួលគម្រោងបានធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃការអនុវត្តសកម្មភាពចំណុចដៅឆ្នាំ២០២១ជូនថ្នាក់ដឹកនាំដែលអង្គភាពជំនាញទទួលបន្ទុកបានអនុវត្តក៏ដូចជាបញ្ហាប្រឈមនានាដែលមិនអាចអនុវត្តសកម្មភាពបានដោយសារវិបត្តិកូវីដ-១៩។ក្រុមការងារតែងតែប្រជុំជាទៀងទាត់ដើម្បីពិនិត្យតាមដាននិងពន្លឿនការអនុវត្តតាមជាពិសេសត្រៀមនូវយន្តការថ្មីក្នុងអនុវត្តសកម្មភាពការងារផងដែរ។

ក្នុងឱកាសនេះឯកឧត្ដមបណ្ឌិតសភាចារ្យបូកសរុបលទ្ធផលនូវកិច្ចប្រជុំនិងបានផ្ដល់អនុសាសន៍ដល់អង្គភាពដែលអនុវត្តសកម្មភាពទាំងអស់រៀបចំយន្តការសមស្របមួយដែលអាចអនុវត្តបានក្នុងអំឡុងពេលដែលសាលារៀនត្រូវបានបិទជាពិសេសការអនុវត្តតាមគន្លងថ្មីធានាដល់ប្រសិទ្ធភាពនៃការអនុវត្តសកម្មភាពនៅតែអាចដំណើរការបាន។

ចំណុចទាំងនេះរួមមាន៖ការរៀបចំយន្តការពិនិត្យតាមដាននិងវាយតម្លៃជាប្រចាំដោយត្រូវរៀបចំជាសូចនាករឲ្យបានច្បាស់លាស់ការរៀបចំយន្តការរង្វាយតម្លៃសមត្ថភាពការសិក្សារបស់សិស្សតាមអនឡាញការរៀបចំរបាយការណ៍និងការអនុវត្តគន្លងអាជីពគ្រូបង្រៀននិងការអភិវឌ្ឍសមត្ថភាពលទ្ធផលការសិក្សាសិស្សនៅកម្រិតបឋមសិក្សានិងមធ្យមសិក្សាជាដើម។ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner