មជ្ឈមណ្ឌលកីឡានគរបាលជាតិកម្ពុជា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម សាងសង់រួចរាល់៩០ ភាគរយហើយ

មជ្ឈមណ្ឌលកីឡានគរបាលជាតិកម្ពុជា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសាសងសម្រេច៩០ភាគរយហើយ នេះបើតាមបញ្ជាក់ឲ្យដឹងពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នាឱកាសអញ្ជើញចុះពិនិត្យ និងវាយតម្លៃ កាលពីម្សិលមិញ ។


ឯកឧត្តម អគ្គលេខាធិការ បានគូសបញ្ជាក់ថា មជ្ឈមណ្ឌលកីឡានគរបាលជាតិកម្ពុជា ដែលមានទីតាំងក្នុងអង្គភាពអង្គរក្ស ក្រោយព្រះបរមរាជវាំងមួយនេះ ជាទីកន្លែងប្រមូលផ្តុំកីឡាជាច្រើនប្រភេទ ដែលមានបទដ្ឋានស្តង់ដារអន្តរជាតិ និងលំដាប់លេខ១ ក្នុងព្រះរាជាណាចក្រកម្ពុជា ព្រោះហេដ្ឋារចនាសម្ព័ន្ធ គ្រឿងបរិក្ខារសាងសង់ ក៏ដូចជាគ្រឿងបំពាក់ខាងក្នុងសុទ្ធតែមានគុណភាពខ្ពស់ ដែលអាចធានាដល់ការរៀចំព្រឹត្តិការណ៍កីឡានានា ជាច្រើនប្រភេទដូចជា៖ ប្រភេទកីឡាប្រយុទ្ធ កីឡាយុទ្ធសិល្ប៍ចំរុះ កីឡាវាយសី វាយកូនឃ្លីលើតុ ក៏ដូចជាប្រភេទកីឡាផ្សេងៗទៀតផងដែរ ទាំងលក្ខណ:ជាតិ និងអន្តរជាតិបានយ៉ាងល្អប្រសើរ ។


ឯកឧត្តមបណ្ឌិត ជា ប៊ុនហេង បានពន្យល់ទៀត ថា ពេលដែលមជ្ឈមណ្ឌលកីឡានគរបាលជាតិកម្ពុជានេះ សាងសង់រួចរាល់ជាស្ថាបពរហើយនោះ ក្រសួងមហាផ្ទៃ នឹងអញ្ជើញមិត្តនគរបាលតាមបណ្តាប្រទេសនានា ក្នុងតំបន់អាស៊ាន មកចូលរួមការប្រកួតកីឡាលក្ខណៈអន្តរជាតិ មិត្តភាពនគរបាលអាស៊ានទៅតាមប្រភេទកីឡានិមួយៗ មានដូចជា៖ កីឡាប្រយុទ្ធ កីឡាយុទ្ធសីល្ប៍ចំរុះ កីឡាវាយសី វាយកូនឃ្លីលើតុ និងប្រភេទកីឡាផ្សេងៗទៀត ដើម្បីបង្ហាញថា មជ្ឈមណ្ឌលកីឡា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម មួយនេះ ពិតជាអាចបំរើដល់ការរៀបចំ រាល់ព្រឹត្តិការណ៍កីឡាជាលក្ខណៈអន្តរជាតិបានយ៉ាងល្អប្រសើរ ។


សូមជម្រាបជូនថា មជ្ឈមណ្ឌលកីឡានគរបាលជាតិកម្ពុជា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចក្រឡាហោម ស ខេង មានទំហំទទឹង២០ម៉ែត្រ និងបណ្តោយ៤១ម៉ែត្រ ដោយគ្រោងប្រើប្រាស់ថវិកាសាងសង់ប្រមាណជាង៣សែនដុល្លារអាមេរិក ។

ដំណើរការសាងសង់មជ្ឈមណ្ឌលកីឡាមួយនេះ ត្រូវបានសម្របសម្រួលផ្តល់ទីតាំងដោយ ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្ដម ឧត្ដមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិកម្ពុជា ក្រោមការសហប្រតិបត្តិការសាងសង់ដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner