បុរសម្នាក់ ដែលជិះម៉ូតូមកលោតទឹកសម្លាប់ខ្លួននៅលើស្ពានព្រះមុនីវង្ស ប្រទះឃើញហើយ នៅសង្កាត់ព្រែកប្រា

ភ្នំពេញ ៖ បុរសម្នាក់ ដែលបានជិះម៉ូតូម៉ាក Honda ZoomerX ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GV-1987 មកលោតទឹកសម្លាប់ខ្លួននៅលើស្ពានព្រះមុនីវង្សចាស់ ត្រូវបានសាច់ញាតិជួលឱ្យម្ចាស់ទូករកមើលប្រទះឃើញហើយអណ្ដែតទឹក នាវេលាម៉ោង៤ និង៤៥នាទីល្ងាច ថ្ងៃ២៤ ខែមិថុនា ឆ្នាំ២០២១ នៅមុខវត្តព្រែកប្រា ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នពេញ។ សពមានឈ្មោះ សុខ ខាថលី ភេទប្រុស អាយុ៤៥ឆ្នាំ សព្វថ្ងៃរស់នៅជាមួយបងប្អូន នៅបុរីប៉េតហួត មានកំស្រុកកំណើត នៅខេត្តកណ្តាល។

បើតាមប្រភពព័ត៌មានពីបងប្រុសជនរងគ្រោះ បានប្រាប់ឱ្យដឹងថា នៅមុខពេញកើតហេតុ ប្អូនរបស់គាត់ ឈ្មោះ សុខ ខាថលី បានមករស់នៅផ្ទះបងប្អូននៅបុរីប៉េងហួត បាន៣ខែហើយ បន្ទាប់ពីលក់ផ្ទះនៅស្ទឹងមានជ័យ ហើយនៅយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នាវេលាម៉ោង៦ព្រលប់ ជនរងគ្រោះបានបើករថយន្តរបស់ខ្លួនគាត់ ម៉ាក Range rover ពស៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BK-9779 យកមកទុកនៅផ្ទះបងប្អូនរបស់គាត់ រួចបានខ្ចីម៉ូតូក្មួយហើយបានប្រាប់ថា ជិះចេញមកក្រៅតែមួយផ្លែតទេ ខណៈពេលនោះ មួយសន្ទុះក្រោយមក ក៏ស្រាប់តែមានគេខល់មកប្រាប់រូបគាត់ថា ខ្ញុំជាសមត្ថកិច្ច ហើយបានប្រាប់ថា មានបុរសម្នាក់ បានជិះម៉ូតូម៉ាក Honda ZoomerX ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GV-1987 មកលោតទឹកសម្លាប់ខ្លួន នៅលើស្ពានព្រះមុនីវង្សចាស់ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហើយភ្លាមនោះ រូបគាត់ ក៏បានចុះមកពិនិត្យមើលជាក់ស្ដែង ឃើញពិតជាម៉ូតូរបស់ក្មួយពិតប្រាកដមែន ទើបជួលទូកបងប្អូនប្រជាពលរដ្ឋ ឱ្យជួយរកមើលទាំងយប់ថ្ងៃទី២១ ដែលជាថ្ងៃកើតហេតុរហូតមកដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នាវេលាម៉ោង៤ និង៤៥នាទីល្ងាច ទើបរកឃើញសពអណ្ដែតទឹក នៅមុខវត្តព្រែកប្រា ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅតែម្តង។ ហើយមូលហេតុ ដែលប្អូនប្រុសរបស់គាត់ បានមកលោតទឹកសម្លាប់ខ្លួននេះ រូបគាត់ក៏មិនទាន់ដឹងថាមានវិបត្តិអ្វីឱ្យពិតប្រាកដនោះទេ។

បន្ទាប់ពីរកឃើញភ្លាមៗនោះ ទើបឱ្យម្ចាស់ទូកស្រង់សពមកដាក់លើច្រាំងទន្លេសិន រួចក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឱ្យចុះមកពិនិត្យមើលជាក់ស្តែង ហើយសមត្ថកិច្ចមូលដ្ឋាន ក៏បានធ្វើការទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញចុះមកពិនិត្យមើល និងធ្វើកោសល្យវិច័យរួចរាល់ហើយ ទើបធ្វើកំណត់ហេតុរួចរាល់ ក៏ប្រគល់សពបុរសខាងលើនេះឱ្យទៅក្រុមគ្រួសារសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត នៅវត្តជ្រៃ ខេត្តកណ្តាលតែម្តង៕ ដោយ/ ឆៃហួត និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner