សត្វឈ្លូសយក្សមានវត្តមានសាឡើងវិញនៅក្នុងព្រៃកម្ពុជា (Video Inside)

សត្វ«ឈ្លូសយក្ស»ដែលបានបង់ពូជច្រើនសិបឆ្នាំកន្លងមកនៅកម្ពុជាដោយសារតែអតីតកាលសង្គ្រាម ត្រូវបាន គេប្រទះឃើញវត្តមានឡើងវិញនៅក្នុងឧទ្យានជាតិវីរៈជ័យ ភូមិសាស្ត្រខេត្តរតនគិរី។

សត្វឈ្លូសយក្សនេះ ជាប្រភេទសត្វរងគ្រោះ ដែលជិតផុតពូជខលើពិភពលោក និងបានស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ IUCN ។

រដ្ឋលេខាធិការក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា បានថ្លែងនៅថ្ងៃនេះថា វត្តមានសត្វឈ្លូសនេះ ត្រូវគេប្រទះឃើញរួបភាពយោងតាមទិន្នន័យប្រមូលបានពីម៉ាស៊ីនថតស្វ័យប្រវត្តិ ដាក់ ដោយមន្ត្រីក្រសួងបរិស្ថាន ដើម្បីសិក្សាស្រាវជ្រាវសត្វព្រៃកម្រៗ នៅក្នុងឧទ្យានជាតិវីរៈជ័យ នៃភូមិសាស្ត្រខេត្ត រតនគិរី ចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២១។

លោក នេត្រ ភក្ត្រា បានថ្លែងថា នេះគឺជាដំណឹងដ៏រីករាយ បំផុតសម្រាប់កម្ពុជា និងសម្រាប់ពិភពលោកទាំងមូល ដែលប្រភេទសត្វកម្ររងគ្រោះជិតផុតពូជខ្លាំងបំផុតនេះ មានវត្តមាននៅក្នុងប្រទេសកម្ពុជា។ លោកនេត្រភក្ត្រា បានអំពាវនាវការចូលរួមការពារនិងអភិរក្សប្រភេទសត្វ ដ៏កម្រនេះឱ្យបានគង់វង្សក្នុងព្រៃកម្ពុជា។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner