ធនាគារពិភពលោក ប្រកាសផ្តល់ឥណទាន២០០លានដុល្លារដល់កម្ពុជា (Video Inside)

ធនាគារពិភពលោកបានប្រកាសផ្ដល់ឥណទាន ២០០លានដុល្លារអាមេរិក ដើម្បីជួយកម្ពុជា​បង្កាការឆ្លងជំងឺ កូវិដ-១៩ និងការកសាងសេដ្ឋកិច្ចកម្ពុជានៅពេលអនាគត។ ការប្រកាសផ្តល់ឥណទាននេះ បានបញ្ជាក់តាម សេចក្តីប្រកាសរបស់ខ្លួនថ្ងៃទី២៤មិថុនា។

កញ្ចប់ឥណទាន ២០០លានដុល្លារ គឺសម្រាប់គម្រោងរៀបចំគោល នយោបាយហិរញ្ញប្បទានដើម្បីជួយសង្គ្រោះ, ការងើបឡើងវិញ និងការកសាងភាពធន់របស់កម្ពុជា។  ប្រទេស កម្ពុជាក៏ដូចជាបណ្តាប្រទេសនានាលើសកលលោក បាននិងកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចនិងសង្គម ដែល មិនធ្លាប់ជួបប្រទះដោយសារតែវិបត្តិកូវីដ១៩។

ធនាគារពិភពលោក បានថ្លែងថា ជាលើកដំបូងហើយក្នុងរយៈ ពេល៣០ឆ្នាំដែលសេដ្ឋកិច្ចនៃប្រទេសកម្ពុជានៅក្នុងឆ្នាំ២០២០ បានថយចុះដក៣កណ្តក់សញ្ញាមួយភាគរយ, ចំណែកចូលក្នុងឆ្នាំ២០២១ កម្ពុជាក៏កំពុងស្ថិតនៅកណ្តាលស្ថានភាពដ៏អាក្រក់នៃការឆ្លងវីរុសកូវីដ-១៩ ថែម ទៀត។ ប្រធានគ្រប់គ្រងរបស់ធនាគារពិភពលោកប្រចាំកម្ពុជា លោកស្រី អ៊ីនហ្គូណា ដូប្រាចា បានថ្លែងថា ប្រទេស កម្ពុជាពិតជាត្រូវការធនធានដែលអាចយកទៅបញ្ចេញឱ្យបានរហ័ស សម្រាប់ទ្រទ្រង់ដល់កម្មវិធីគ្រប់ជ្រុងជ្រោយមួយ របស់រដ្ឋាភិបាល ដើម្បីការពារជនក្រីក្របំផុតពីផលប៉ះទង្គិចរបស់វិបត្តិនេះ និងដើម្បីជួយដល់កិច្ចប្រឹងប្រែង ស្តារសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសឱ្យងើបឡើងវិញ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner