កម្ពុជាត្រៀមទទួលវ៉ាក់សាំង២លានដូសថែមទៀត មុនដំណាច់ខែមិថុនា (Video Inside)

កម្ពុជានឹងត្រៀមទទួលវ៉ាក់សាំងពីប្រទេសចិនចំនួន២លានដូសនៅមុនដំណាច់ខែមិថុនានេះ ក្នុងនោះគឺមួយ លានដូសនឹងដឹកមកដល់កម្ពុជានៅថ្ងៃស្អែកទី២៦មិថុនានិងមួយលានដូសទៀត នឹងដឹកមកដល់ថ្ងៃទី២៨មិថុនា។ លោកស្រីយក់សម្បត្តិបានថ្លែងប្រាប់អ្នកសារព័ត៌មានថ្ងៃនេះ ជុំវិញការនឹងមកដល់បន្ថែមទៀតនូវវ៉ាក់សាំងចិន ទាំង២លានដូសនោះនៅមុនដំណាច់ខែមិថុនាជិតបញ្ចប់នេះ។

កម្ពុជាមានវ៉ាក់សាំងដែលបាននិងកំពុងប្រើប្រាស់ក្នុងដៃគិតចាប់តាំងពីខែកុម្ភៈមក មានចំនួន៩លាន២ម៉ឺន៤ពាន់ ដូស ក្នុងនោះវ៉ាក់សាំងភាគច្រើនគឺជាវ៉ាក់សាំងពីប្រទេសចិន ដែលជាវ៉ាក់សាំងជំនួយផងនិងវ៉ាក់សាំងបញ្ជាទិញ ផងសរុបវ៉ាក់សាំងចិនដែលកម្ពុជាទទួលបាន មានចំនួន៨លាន៧០ម៉ឺនដូស។

បើរាប់បញ្ចូលទាំងវ៉ាក់សាំងចំ នួន២លានដូសដែលគ្រោងនឹងដឹកមកដល់នៅថ្ងៃទី២៦និង២៨មិថុនានោះទៀត វ៉ាក់សាំងដែលកម្ពុជាទទួលបាន ពីប្រទេសចិនទាំងវ៉ាក់សាំងជំនួយ​និងវ៉ា់ក់សាំងបញ្ជាទិញមានចំនួនកើនដល់១០លាន៧០ម៉ឺនដូសហើយ។ កម្ពុជា មានគម្រោងចាក់វ៉ាក់សាំងលើពលរដ្ឋរបស់ខ្លួន ឲ្យបានយ៉ាងហោច១០លាននាក់ រហូតដល់ខែវិច្ឆិកាខាងមុខនេះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner