កិច្ចប្រជុំស្តីពី «គោលការណ៍ណែនាំស្តីពីការវិនិយោគលើគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូច ក្នុងតំបន់ការពារធម្មជាតិ»

ភ្នំពេញ ៖ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃសុក្រ ១រោច ខែបឋមមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានដឹកនាំប្រជុំពិភាក្សាអំពីសេចក្តីព្រាងប្រកាសគោលការណ៍ណែនាំស្តីពីការអភិវឌ្ឍន៍ និងការគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិរបស់សហគមន៍ក្នុងតំបន់ការពារធម្មជាតិ និងសេចក្តីព្រាងប្រកាសគោលការណ៍ណែនាំនីតិវិធី និងដំណើរការវិនិយោគគម្រោងអភិវឌ្ឍន៍ទេសចរណ៍ខ្នាតតូច។ កិច្ចប្រជុំនេះដែលប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូ Zoom នេះ ក៏មានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ទីប្រឹក្សាអមក្រសួង លោក លោកស្រីប្រធាន អនុប្រធាននាយកដ្ឋាន នៃក្រសួងបរិស្ថានជាច្រើនរូបទៀត។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង ទី១)កំណត់នីតិវិធី និងណែនាំអំពីដំណើរការវិនិយោគគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូច ក្នុងតំបន់ការពារធម្មជាតិ ដោយមានការទទួលខុសត្រូវ និងប្រកបដោយចីរភាព។ ទី២)ផ្តល់ក្របខ័ណ្ឌគតិយុត្ត សម្រាប់ការវិនិយោគលើគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូច និងបង្កភាពងាយស្រួលដល់ក្រសួង-ស្ថាប័ន អង្គភាព រដ្ឋបាលថ្នាក់ក្រោមជាតិ អ្នកពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ក្នុងការរៀបចំសម្របសម្រួល សហការ បំពេញបែបបទ និងអនុវត្តនីតិវិធី អនុលោមតាមច្បាប់ និងបទប្បញ្ញតិ្តនៃព្រះរាជាណាចក្រកម្ពុជា សំដៅជំរុញដំណើរការវិនិយោគគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូចនៅក្នុងតំបន់ការពារធម្មជាតិឱ្យប្រព្រឹត្តទៅបានដោយរលូន និងទទួលបាននូវប្រសិទ្ធផល និងប្រសិទ្ធភាពខ្ពស់។

គួរបញ្ជាក់ឱ្យដឹងផងដែរថា នៅក្នុងកិច្ចប្រជុំនេះ ក៏មានការធ្វើបទបង្ហាញពីសំណាក់ទីប្រឹក្សាធនាគារពិភពលោក ដោយផ្តោតទៅលើប្រធានបទចំនួនពីរ គឺ ទី១)សេចក្តីព្រាងប្រកាសគោលការណ៍ណែនាំស្តីពីការអភិវឌ្ឍន៍ និងការគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិរបស់សហគមន៍ក្នុងតំបន់ការពារធម្មជាតិ និងទី២)សេចក្តីព្រាងប្រកាសគោលការណ៍ណែនាំនីតិវិធី និងដំណើរការវិនិយោគគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូច ក្នុងតំបន់ការពារធម្មជាតិ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner