អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨១លាន៨៦ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៩៣ម៉ឺននាក់ និងជាសះស្បើយ១៦៦លាន៣៧ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៨១លាន៨៦ម៉ឺន១ពាន់២៦៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៩៣ម៉ឺន៨ពាន់៨១៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៦៦លាន៣៧ម៉ឺន៣ពាន់៩៦២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៤៩ម៉ឺន៤ពាន់៦៧៧នាក់ ស្លាប់ចំនួន៦១ម៉ឺន៩ពាន់៤២៤នាក់ និងជាសះស្បើយចំនួន២៨លាន៩២ម៉ឺន៧ពាន់៣៣៥នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣០លាន២៧ម៉ឺន៨ពាន់៩៦៣នាក់ ស្លាប់៣៩ម៉ឺន៦ពាន់៧៦១នាក់ និងជាសះស្បើយ២៩លាន៣០ម៉ឺន២ពាន់២៦០នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៨លាន៤២ម៉ឺន៥៩៨នាក់ ស្លាប់ចំនួន៥១ម៉ឺន៣ពាន់៥៤៤នាក់ និងជាសះស្បើយ១៦លាន៦១ម៉ឺន៣ពាន់៩៩២នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner