ប្រជាជនកូរ៉េខាងជើងសម្តែងការព្រួយបារម្ភអំពីសុខភាពរបស់លោក គីម ជុងអ៊ុន ក្រោយស្រកទម្ងន់យ៉ាងលឿន

កូរ៉េខាងជើង៖ មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ត្រូវបានគេមើលឃើញថា បានស្រកទម្ងន់យ៉ាងឆាប់រហ័ស ដែលប្រការនេះ ធ្វើអោយប្រជាជនរដ្ឋកម្មុយនីស្តដ៏ឯកោមួយនេះមានការព្រួយបារម្ភ ជុំវិញបញ្ហាសុខភាពរបស់គាត់ ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងយ៉ាងតឹងរ៉ឹងរបស់កូរ៉េខាងជើង ហើយតាមរយៈវីដេអូមុន និងក្រោយ ដែលបានចងក្រងដោយសារព័ត៌មានរ៉យទ័រនោះ ពិតជាបានបង្ហាញថា គាត់ (លោក គីម) ហាក់ដូចជាមានរាងស្តើងជាងមុនគួរអោយកត់សម្គាល់ ។ ជាក់ស្តែងនៅដើមខែនេះ ទូរទស្សន៍របស់កូរ៉េខាងជើងបានចាក់ផ្សាយវីដេអូរបស់លោក គីម ដែលបានចូលរួមក្នុងពិធីជប់លៀងមួយ ប៉ុន្តែវីដេអូប្លែកមួយដែលត្រូវបានគេនិយាយថា មានរយៈពេលប្រហែលជា៤ខែប៉ុណ្ណោះនៅក្នុងខែកុម្ភៈ ហើយត្រូវបានថតពីមុំដូចគ្នាបានបង្ហាញពីភាពខុសគ្នានៃរូបរាងរបស់លោក គីម ។

យ៉ាងណាមិញ វាមិនច្បាស់ទេថាតើហេតុអ្វីបានលោក គីម ស្រកទម្ងន់លឿនយ៉ាងនេះ ហើយរបាយការណ៍ក៏មិនបានផ្តល់ព័ត៌មានលម្អិតនោះដែរ ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner