ក្រុមគ្រូពេទ្យ យកសំណាកពលរដ្ឋជិត២០០នាក់ ,វិជ្ជមាន៧៧នាក់, ខណះផ្ទុះកូវីដ១៩ នៅភោជនីយដ្ឋាន ខារ៉ាអូខេរុងរឿង និង៧​កន្លែង​ទៀត នាក្រុងសិរីសោភ័ណ

អត្ថបទដោយ៖
ជា សេឌី

    ផ្ទុះកូវីដ១៩ សហគមន៍នៅភោជនីយដ្ឋាន ខារ៉ាអូខេរុងរឿង នៅកណ្តាលក្រុងសិរីសោភ័ណ  និង៧ទីតំាងផ្សេងទៀត កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១  ហើយនៅល្ងាច ថ្ងៃដដែអ្នកប៉ះពាល់ផ្ទាល់និងប្រយោលជិត២០០នាក់ត្រូវបានយកសំណាក។

ក្នុងនោះ លទ្ធផលតេស្តរហ័សរកឃើញវិជ្ជមានកូវីដ១៩ ចំនួន៧៧នាក់ ហើយបញ្ជូនទៅពិនិត្យ ព្យាបាលនៅមណ្ឌលព្យាបាលសាលាសុខាភិបាលទឹកថ្លា និងមណ្ឌលព្យាបាលកងវ៉ា។  នឹងជាង១០០នាក់ទៀត ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះ ឬកន្លែងផ្ទាល់ខ្លួន ។

រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានបិទទីតាំងនានា នៅក្រុងសិរីសោភ័ណ ដែលជាទីប្រជុំខេត្តបន្ទាយមានជ័យតាំងពីល្ងាចថ្ងៃទី២៧ ខែមិថុនា មក ។ នេះបើតាមការអោយដឹងពី លោកហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ    នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ។

លោកវេជ្ជបណ្ឌិតអ៊ាវ ដារ៉ាវុធ ប្រធានមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណអោយដឹងថា ក្នុងចំណោមអ្នកផ្តល់សំណាកជិត២០០នាក់នោះ គេបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ កើនដល់៧៧នាក់ ។

មកទល់ពេលនេះដែរ រដ្ឋបាលខេត្កក៏បានបានបិទទីតាំងសណ្ឋាគារ ភោជនីយដ្ឋាន ខារ៉ាអូខេរុងរឿង ,កន្លែងជួសជុលរថយន្ត២កន្លែង និងហាងសាឡន /ផ្ទះជួល ផ្ទះប្រជាពលរដ្ឋ៧ កន្លែងផងដែរ ។

លោកវេជ្ជបណ្ឌិតក៏ព្រមានដែរថា អ្នកដែលលទ្ធផលតេស្តអវិជ្ជមានក៏ត្រូវអនុវត្តវិធានណែនាំរបស់ក្រសួងសុខាភិបាល ដាក់ខ្លួនអោយនៅដាច់ដោយឡែក និងធ្វើចត្តាឡីស័ក ៕   ដោយ៖ឃិន គន្ធា

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner