ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង១១ម៉ឹនករណី រយៈពេល៧២ម៉ោងចុងក្រោយ (Video Inside)

ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ មានចំនួន១១ម៉ឺន៨ពាន់២៣៨ ករណី និងការស្លាប់ថ្មីមានចំនួន១ពាន់៨៨១នាក់។ កម្ពុជាក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ មានការឆ្លងថ្មី សរុបចំនួន ២ពាន់៤៦៧ ករណីក្នុងនោះការឆ្លង២ពាន់១៩៤ករណី គឺជាការឆ្លងក្នុងសហគមន៍, និង២៧៣ករណី ទៀតជាការឆ្លងលើ អ្នកដំណើរមកពីក្រៅប្រទេស។ កម្ពុជាក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះមានការស្លាប់ ថ្មី ៤៧នាក់ និងការព្យាបាលជាសះស្បើយថ្មីមានចំនួន១ពាន់៩៩៥នាក់។

ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល៧២ម៉ោងចុងក្រោយនេះនៅអាស៊ាន រួមមានចំនួន១០ប្រទេស។ចំណែកប្រទេសដែល មានការ ស្លាប់ថ្មីរយៈ ពេល៧២ម៉ោងចុងក្រោយនេះ មានចំនួន៨ប្រទេស។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner