ខេត្តព្រៃវែង ឆ្លងថ្មី៤២នាក់ (Video Inside)

ខេត្តព្រៃវែងរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៤២នាក់ និងស្លាប់ម្នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៤២នាក់រួមមាននៅក្រុងព្រៃវែងម្នាក់, ស្រុកស្វាយអន្ទរចំនួន២០នាក់, ស្រុក ពាមរក៍៤នាក់, ស្រុកស៊ីធរកណ្តាល៤នាក់, ស្រុកបាភ្នំ៣នាក់, ស្រុកមេសាង៣នាក់, ស្រុកព្រះសេ្តច២នាក់, ស្រុក កញ្ច្រៀច២នាក់, ស្រុកពារាំងម្នាក់,ស្រុកពោធិ៍រៀង និងស្រុកកំចាយមារម្នាក់។ ចំណែកអ្នកស្លាប់ថ្មីម្នាក់នោះគឺជាស្ត្រីអាយុ៧៧ឆ្នាំនៅភូមិស្វាយទោល ឃុំជៃកំពក ស្រុកព្រះស្តេច ។

ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន១ពាន់៤៤៣នាក់, ព្យាបាលជាសះស្បើយចំនួន៩៧១នាក់ និងមានអ្នកស្លាប់សរុប ចំនួន២២នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner