ខេត្តកំពង់ធំ មានអ្នកឆ្លងថ្មី២៦នាក់ (Video Inside)

ខេត្តកំពង់ធំបានរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ២៦នាក់ នៅថ្ងៃនេះ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះដែល ជាតួលេខឆ្លងថយចុះចំនួន១៤នាក់ បើធៀបនឹងម្សិលម៉ិញ។

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំង ២៦នាក់ នៅ ថ្ងៃនេះ គឺជាករណីឆ្លងក្នុងសហគមន៍ចំនួន២០នាក់ និងការឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទេសថៃចំនួន ៦នាក់ ។ អ្នកឆ្លងថ្មីទាំង ២៦នាក់នោះ គឺជាពលរដ្ឋនៅក្នុងស្រុកបារាយណ៍, នៅស្រុកសន្ទុក, ស្រុកកំពង់ស្វាយ និងស្រុកតាំងគោក ។

ខេត្តកំពង់ធំ គិតត្រឹមថ្ងៃនេះមានអ្នកឆ្លងកូវីដ១៩សរុបចំនួន ៨២២នាក់ ក្នុងចំណោមនោះ មានអ្នកជាសះស្បើយចំនួន ៣៦៧នាក់ និងមានអ្នកស្លាប់ចំនួន ៧នាក់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner