ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៦២នាក់ (Video Inside)

ខេត្តឧត្តរមានជ័យបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៦២នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ នេះ ដែលជាតួលេខឆ្លងខ្ពស់ជាងពីម្សិលម៉ិញរហូតដល់ ៣៤នាក់ ។

យោងតាមរដ្ឋបាលខេត្ត អ្នករកឃើញឆ្លងថ្មី ទាំង៦២នាក់ ថ្ងៃនេះ រួមមានករណីឆ្លងនៅក្នុងសហគមន៍មានចំនួន ៥នាក់ និងករណីឆ្លងលើពលករទើបត្រឡប់ មកពីប្រទេសថៃ មានច្រើនរហូតដល់៥៧នាក់ ។ អ្នកជំងឺកូវីដ១៩ថ្មី ទាំង៦២នាក់នោះ មានអាស័យដ្ឋាននៅស្រុក ចុងកាល់, នៅក្រុងសំរោង, ស្រុកអន្លង់វែង និងពលរដ្ឋមួយចំនួនធំដែលដែលមកពីខេត្តពោធិ៍សាត់, ខេត្តត្បូងឃ្មុំ សៀមរាប, កណ្តាល, បន្ទាយមានជ័យ, មណ្ឌលគីរី, បាត់ដំបង, កំពត, តាកែវ, កំពង់ធំ, ព្រៃវែង និងខេត្តស្វាយ រៀង ។

ខេត្តឧត្តមានជ័យ គិតមកដល់ពេលនេះ មានអ្នកឆ្លងកូវីដ១៩សរុបមានចំនួន ៣៩៥នាក់ ភាគច្រើនបំផុត ជាករណីនាំចូលពីក្រៅប្រទេស ក្នុងចំណោមនោះ មានអ្នកជាសះស្បើយចំនួន ៩២នាក់ និងមានអ្នកស្លាប់ចំនួន ២នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner