ខេត្តស្ទឹងត្រែង ឆ្លងថ្មី៣១នាក់ (Video Inside)

ខេត្តស្ទឹងត្រែង បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៣១នាក់ ថែមទៀត ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ ។ នេះជាចំនួនឆ្លងស្រកចុះចំនួន ៧នាក់ បើធៀបនឹងម្សិលម៉ិញ ដែលបានរកឃើញអ្នកឆ្លងចំនួន ៣៨នាក់ ។

យោងតាមរដ្ឋបាលខេត្តអ្នកឆ្លងថ្មីទាំង៣១នាក់ នៅថ្ងៃនេះ សុទ្ធជាករណីផ្ទុះឆ្លងនៅក្នុងសហគមន៍ទាំងអស់ ដែលបានឆ្លងលើពលរដ្ឋរស់នៅក្នុងក្រុងស្ទឹងត្រែង និងស្រុកសេសាន និងអ្នកដំណើរមកពីខេត្តក្រចេះ ។

ខេត្តស្ទឹងត្រែង គិតរហូតមកដល់ពេលនេះ មានអ្នកឆ្លងកូវីដ១៩សរុបចំនួន ១៨៩នាក់ ក្នុងនោះមានអ្នកជាសះស្បើយមាន ចំនួន ១៣នាក់ និងអ្នកកំពុងទទួលការព្យាបាលមានចំនួន ១៧៦នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner