ផ្សារបឹងកេងកង ផ្ទុះការឆ្លងសាឡើងវិញ (Video Inside)

ផ្សារបឹងកេងកង បានបិទសាឡើងវិញនៅថ្ងៃនេះជាមួយនឹងសេចក្តីរាយការណ៍មានមនុស្សឆ្លងសាឡើងវិញ ក្រោយការបើកសាឡើងវិញកាលពីពាក់កណ្តាលខែមិថុនា។ សេចក្តីរាយការណ៍ពីបណ្តាញសង្គមដែលមិនទាន់ បានបញ្ជាក់ជាផ្លូវការពីអាជ្ញាធរ បានអះអាងថាការរកឃើញឆ្លងសាឡើងវិញក្នុងផ្សារបឹងកេងកងមានចំនួនជិត ១០០នាក់និងខ្លះអះអាងថាមានជាង១០០នាក់ នៅជាមួយនឹងរដ្ឋបាលខណ្ឌបឹងកេងកងដែលចេញសេចក្តីជូនដំណឹងថ្ងៃនេះ បញ្ជាក់ថាមានស្ថានភាពឆ្លងរាលដាល បានកើនឆាប់រហ័សគួរឲ្យព្រួយបារម្ភនិងចាំបាច់ត្រូវមាន វិធានការសុខាភិបាលទប់ស្កាត់ជាប​ន្ទាន់។

រដ្ឋបាលខណ្ឌបឹងកេងកង ក្នុងសេចក្តីជូនដំណឹងដដែល បានអំពាវ នាវអ្នកចេញចូលផ្សាររវាងពីថ្ងៃទី២១ដល់២៦មិថុនា សូមអញ្ជើញមកធ្វើតេស្តផ្តល់សំណាកនៅបរិវេណវិទ្យាល័យ ជាស៊ីមបឹងកេងកងនិងការអនុវត្តតាមវិធានសុខាភិបាល។ ផ្សារបឹងកេងកងដែលជាផ្សារមួយក្នុងចំណោមផ្សារ រដ្ឋទាំង២៥ក្នុងរាជធានី ត្រូវបានបើកដំណើរការសាឡើងវិញមុននេះ ចាប់ពីថ្ងៃទី១៥មិថុនាឆ្នាំ២០២១។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner