ចាប់ខ្លួនជនសង្ស័យគ្រឿងញៀន១១នាក់ ថ្ងៃ២៨ មិថុនា ២០២១ (Video Inside)

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ នៅក្នុងការបង្រ្កាបគ្រឿងញៀនទូទាំងប្រទេសនៅថ្ងៃទី២៨ មិថុនា ។ ក្នុងចំណោមជនសង្ស័យដែលបានឃាត់ខ្លួនទាំង១១នាក់មានមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន៨ នាក់ និងអ្នកប្រើប្រាស់៣នាក់ ។ វត្ថុតាំងដែលបានចាប់សរុបក្នុងថ្ងៃទី២៨មិថុនា នេះ  រួមមាន មេតំហ្វេតាមីន ICE ទម្ងន់ជាង ៤២ក្រាម និង៧កញ្ចប់តូច ។

ការបង្ក្រាបគ្រឿងញៀននៅថ្ងៃនេះរួមមានមន្ទីប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner