ខេត្តព្រៃវែង មានអ្នកឆ្លង៤៥ (Video Inside)

ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤៥នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំង៤៥នាក់ រួមមាននៅស្រុកស្វាយអន្ទរ១៤នាក់, ស្រុកពាមរក៍ ៩នាក់, ស្រុកមេសាង៨នាក់, ស្រុកព្រះសេ្តច៥នាក់, ស្រុកកញ្ជ្រៀច៣នាក់, ស្រុកពារាំង២នាក់, ស្រុកកំពង់ ត្របែកម្នាក់, ស្រុកកំចាយមារម្នាក់, មកពីខេត្តស្វាយរៀងម្នាក់ និង មពីខេត្តកណ្ដាលម្នាក់។ ចំណែកអ្នកស្លាប់ថ្មីទាំង២នាក់នោះគឺបុរសអាយុ៨៣ឆ្នាំ នៃស្រុកព្រះសេ្តច, និងស្ត្រីអាយុ៥៦ឆ្នាំនៃស្រុកពាមជរ។

ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន១ពាន់៤៨៨នាក់, ព្យាបាលជាសះស្បើយចំនួន៩៨១នាក់ និងមានអ្នក ស្លាប់សរុបចំនួន២៤នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner