ខេត្តស្វាយរៀង មានអ្នកឆ្លងកូវីដថ្មី១២៤ (Video Inside)

ការឆ្លងក្នុងខេត្តស្វាយរៀង មានតូលេខបានកើនដល់៣ខ្ទង់ក្នុងរយៈ២៤ម៉ោងចុងក្រោយនេះដែលជាលើកដំបូង កើតឡើងក្នុងខេត្តដែលជាប់នឹងព្រំដែននៃវៀតណាម។ ខេត្តស្វាយរៀងថ្ងៃនេះមានអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន ១២៤ នាក់ និងមានករណីស្លាប់២នាក់ថែមទៀត។

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង១២៤នាក់នោះ រួមមាន៦៦ នាក់ជាកម្មករនិងកម្មការិនីតាមរោងចក្រ, ១៩នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩,ក្រៅពីនោះរួមមាននៅស្រុក រំដួល១០នាក់, ស្រុកស្វាយទាបម្នាក់, ស្រុកស្វាយជ្រំម្នាក់, ក្រុងបាវិត៤នាក់, ក្រុងស្វាយរៀង២នាក់និងស្រុកចន្ទ្រា ១៨នាក់។  ចំណែកអ្នកស្លាប់ថ្មីទាំង២នាក់នៅថ្ងៃនេះ រួមមានស្ត្រីអាយុ៧៧ឆ្នាំ មកពីស្រុកព្រះស្ដេច និងម្នាក់ទៀត ជាបុរស អាយុ៣៩ឆ្នាំ នៃក្រុងបាវិត។

ខេត្តស្វាយរៀងមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន២ពាន់១៩៧នាក់, ព្យាបាលជា សះស្បើយចំនួន១ពាន់៣២៩នាក់ និងមានអ្នកស្លាប់សរុបចំនួន២៣នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner