ក្រុមអ៊ុយគ្រែន ជាបេក្ខភាពចុងក្រោយគេ ឡើងទៅវគ្គ ៨ក្រុម

អត្ថបទដោយ៖
ធី ដា

ក្រុមអ៊ុយគ្រែន បានយកឈ្នះកករុមស៊ុយអែត ២ទល់១ វគ្គថែមម៉ោង១៥នាទី២ដង ក្រោយពីស្មើគ្នា១ទល់១ ពេញម៉ោង៩០នាទី នឹងក្លាយជាបេក្ខភាពចុងក្រោយគេឡើងដល់វគ្គ៨ក្រុម នាកីឡដ្ឋាន Hampden ទីក្រុង Glasgow ប្រទេសស្កុតលែន ។

ក្រុមអ៊ុយគ្រែន បានរកគ្រាប់បាល់នាំមុខមុននៅនាទី២៧ ដោយកីឡាករ Zinckenco តែកីឡាកររបស់ស៊ុយអែតបានស្មើវិញ នៅនាទី៤៣ ដោយកីឡាករ Fosberg លទ្ធផលបញ្ចប់៩០នាទី ១ទល់១ ។

ប៉ុន្តែវគ្គបន្ថែមម៉ោង១៥នាទី២ដង លេងជិតនឹងចប់ទៅហើយកីឡាករ Dovbyk របស់អ៊ុយគ្រែនរកបានគ្រាប់បាល់ជ័យជំនះមៅនាទី១២០+១ ធ្វើអោយក្រុមលោក Andrea Chechenko ឡើងទៅជួបក្រុមតោកំណាចដែលយកឈ្នះអាល្លឺម៉ង់ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner