រថយន្តលុចសុីស RX330 បុកទ្រូងផ្លូវនៅមុខក្រសួងមហាផ្ទៃ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ មានរថយន្តលុចសុីស RX330 មួយគ្រឿង បេីកបរដោយបុរសជនជាតិចិនពីរនាក់ ស្រវឹងស្រាឡេីងជោកជាំហេីយរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យររងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង១២ និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២១ ត្រង់ចំណុចមុខក្រសួងមហាផ្ទៃ តាមបណ្ដោយផ្លូវព្រះនរោត្ដម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនកេីតហេតុ រថយន្តបង្កម៉ាក លុចសុីស RX330 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BI-1353 បេីកបរដោយបុរសជនជាតិចិនមានគ្នាពីរនាក់ដែលស្រវឹងស្រា ហេីយធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីត្បូងមកជេីងក្នុងល្បឿនលឿន និងមិនប្រយ័ត្នបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង ធ្វេីឲ្យរបាំងថ្មបាក់អស់១កង់ខ្ទាតមកផ្លូវម្ខាងទៀត រីឯរថយន្តបង្កបានដាច់កាឡេកង់មុខផ្នែកខាងឆ្វេងអូសប្រហែល៣០ម៉ែត្រទេីបអស់ល្បឿនក៏ឈប់ ។

ក្នុងករណីគ្រោះថ្នាក់ចរារណ៍ខាងលេីនេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ។ ក្រោយមកសមត្ថកិច្ចមូលដ្ឋានចុះមកដល់ហេីយទាក់ទងសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌចំការមន ចុះមកធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ៕ ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner