អគ្គនាយកដ្ឋានកីឡា បើកកិច្ចប្រជុំជាមួយសហព័ន្ធកីឡាជាតិចំនួន ដើម្បីពង្រឹងគុណភាពការហ្វឹកហាត់អត្តពលិកជម្រើសរើសជាតិ

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បានបើកកិច្ចប្រជុំជាមួយ សហព័ន្ធកីឡាជាតិចំនួន១៥ ដើម្បីលើកឡើងនូវបញ្ហាប្រឈម និងការដោះស្រាយ ជាពិសេស គឺពង្រឹង គុណភាព នៃការប្រមូលផ្តុំការហ្វឹកហាត់របស់កីឡាករ កីឡាការិនីជម្រើសជាតិ ឲ្យកាន់តែប្រសើរ ។

ឯកឧត្តម អគ្គនាយកកីឡា បានបញ្ជាក់ថា ក្រៅការពង្រឹង ការហ្វឹកហាត់របស់ក្រុមជម្រើសជាតិ ហើយ សហព័ន្ធកីឡាជាតិនានា ត្រូវបន្តការរពាការបញ្ហាជំងឺកូវីដ-១៩ ឲ្យបានម៉ឺងម៉ាត់ ។ ក្រៅពីនេះកិច្ចប្រជុំ ក៏បានលើកឡើង នូវបញ្ហាមិនអនុញា្ញតឲ្យអ្នកហាត់ប្រាណទៅពាក់ព័ន្ធក្បែរក្រុមកីឡាករ  កីឡាការិនីជម្រើសជាតិឡើយ អ្នកចូលហាត់ប្រាណត្រូវពាក់ម៉ាស់ លាងដៃ និងអាកុល ព្រមទាំងស្នើសហព័ន្ធ ដែលប្រើប្រាស់ទីតាំងក្នុងពហុកីឡដ្ឋាន ចូលរួមក្នុងការសហការទប់ស្តាត់ការពារ ពិសេសកីឡាករ កីឡាការិនីរបស់សហព័ន្ធនីមួយៗ ។ ការហ្វឹកហាត់របស់ក្រុមជម្រើសជាតិ អាចចូលហ្វឹកហាត់ក្នុងទីលានបាល់ទាត់បាន តែមិនអនុញ្ញាតឲ្យមហាជនចូលហាត់ ក្នុងទីលានបាល់ទាត់ទេ ស្នើរក្រុមហ៊ុនសន្តិសុខធ្វើការវាស់កំដៅគ្រប់អ្នកដែលចូលក្នុងពហុកីឡដ្ឋានឲ្យបានខ្ជាប់ខ្ជួន និងយកចិត្តទុកដាក់ ។

ចំនុចមួយទៀត ឯកឧត្តម អ៊ុក សិទ្ធិជាតិ ស្នើរសហព័ន្ធកីឡាជាតិ ធ្វើការសម្អាតទីលានហ្វឹកហាត់អោយបានស្អាត និងបែងចែកពេលវេលាហ្វឹកហាត់ឲ្យបានត្រឹមត្រូវ ។ ចំណែកឯ ក្រុមហ៊ុន សន្តិសុខសណ្តាប់ធ្នាប់ ត្រូវពិនិត្យលើកំដៅអ្នកចូលហ្វឹកហាត់ក្នុងស្តាត បើលើស៣៧អង្សា មិនអនុញ្ញាតឲ្យចូលក្នុងពហុកីឡដ្ឋានទេ ដើម្បីចូលរួមទប់ស្តាត់ការពារ ជំងឺកូវីដ-១៩ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner