កូវីដ១៩៖ វៀតណាមស្លាប់កើនដល់៨នាក់ហើយ អាចស្លាប់ច្រើនទៀតព្រោះអាការៈធ្ងន់ធ្ងរច្រើន

អត្ថបទដោយ៖
Kien Sereyvuth

វៀតណាម៖ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅប្រទេសវៀតណាមបានកើនដល់៨នាក់ហើយ ក្រោយពេលមានស្លាប់២នាក់ទៀត ក្នុងថ្ងៃទី៤ សីហានេះ។ អនុរដ្ឋមន្ត្រីសុខាភិបាលវៀតណាម Nguyễn Trường Sơn  ដែលបានប្រកាសពីការស្លាប់ថ្មីនេះបាននិយាយថា នៅតែមានអ្នកជំងឺមានអាការៈធ្ងន់ធ្ងរជាច្រើនទៀត ហើយប្រឈមនឹងការបាត់បង់អាយុវជីវិតបន្ថែមទៀត ដោយសារតែវ័យ និងស្ថានភាពជំងឺ។

វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីៗ ជាការឆ្លងក្នុងសហគមន៍មានប្រវត្ថិទៅក្រុងដណាង ចំនួន១០នាក់ទៀត នាព្រឹកថ្ងៃទី៤ សីហានេះ នាំឲ្យចំនួនអ្នកឆ្លងក្នុងសហគមន៍កើនដល់២០៥នាក់ហើយ តាំងពីមានការផ្ទុះក្នុងសហគមន៍ជាថ្មីនៅវៀតណាម ពោលចេញពីក្រុងដាណាង កាលពីថ្ងៃទី២៥ កក្កដា។
គិតត្រឹមព្រឹកថ្ងៃទី៤ សីហា វៀតណាមមានអ្នកជំងឺកូវីដ១៩ សរុបកើនដល់៦៥២នាក់ហើយ ក្នុងនោះ ៣០៧ករណី ជាករណីនាំចូល៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner