មនុស្ស ៣នាក់ស្លាប់ដោយសារជំងឺកូវីដ-១៩ នៅខេត្តតាកែវក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
ធី ដា

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវបានឲ្យដឹងថា មានករណីស្លាប់ចំនួន៣នាក់ដោយសារជំងឺកូវីដ១៩នៅថ្ងៃទី១និងទី២កក្កដាឆ្នាំ២០២១។ អ្នកស្លាប់ទាំង៣នាក់រួមមាន ទី១ បុរសឈ្មោះ អាន អែម អាយុ៧០ឆ្នាំ នៅភូមិត្រពាំងស្នោ ឃុំអង្គកែវ ស្រុកទ្រាំង។ ទី២ ស្ត្រីឈ្មោះ ម៉ូវ សន អាយុ៦៥ឆ្នាំ នៅភូមិព្រៃតាម៉ៅ ឃុំគិរីចុងកោះ ស្រុកគីរីវង់ និងទី៣ ស្ត្រីឈ្មោះ ព្រំ ផាន អាយុ៦២ឆ្នាំ នៅភូមិត្រពាំងឈូក ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ អ្នកទាំង៣នាក់ ត្រូវបានក្រុមគ្រូពេទ្យសន្និដ្ឋានថា បានស្លាប់ដោយារជំងឺរលាកសួតធ្ងន់ធ្ងរ បណ្ដាលមកពីជំងឺកូវីដ-១៩។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner