កម្ពុជារកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីជិត ១ពាន់នាក់ និងស្លាប់ ៣២នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ

អត្ថបទដោយ៖
ធី ដា

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី២កក្កដាឆ្នាំ២០២១បានឲ្យដឹងថា នៅថ្ងៃទី១កក្កដា គេបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ចំនួន៩៦៦នាក់ ក្នុងនោះករណីឆ្លងក្នុងសហគមន៍ចំនួន៧៧៤នាក់ និងអ្នកដំណើរមកពីបរទេសចំនួន១៩២នាក់។ ក្រសួងសុខាភិបាលបានបញ្ជាក់ដែរថា នៅថ្ងៃនេះ មានអ្នកជំងឺកូវីដ១៩ចំនួន៦៥០នាក់បានជាសះស្បើយ និងមានអ្នកស្លាប់ចំនួន៣២នាក់។ កម្ពុជាគិតត្រឹមថ្ងៃទី២កក្កដាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន៥ម៉ឺន២ពាន់៣៥០នាក់ មានអ្នកជាសះស្បើយចំនួនចំនួន៤ម៉ឺន៥ពាន់៥០៨នាក់ និងមានអ្នកស្លាប់កើនដល់៦៦០នាក់នោះហើយ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner