គិតត្រឹមថ្ងៃទី៤ ខែ កក្កដា ក្រសួងប្រៃសណីយ៍លក់ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ បានចំនួន ៤៦៦៧៥

រាជធានីភ្នំពេញ៖ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍បានឱ្យដឹងថា គិតត្រឹមល្ងាចថ្ងៃអាទិត្យទី៤ ខែកក្កដា ឆ្នាំ២០២១ក្រសួងប្រៃសណីយ៍ បានលក់ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ចំនួន ៤៦៦៧៥ ជូន២១០ ក្រុមហ៊ុន-ស្ថាប័ន។

ក្រសួងបានបន្តឱ្យដឹងថា ក្នុងចំណោមសំណើទិញទាំង ៧៤៥ គិតជាបរិមាណបញ្ជាទិញឧករណ៍សរុបមាន ២៦២,៧៧៥ ក្រសួងបានផ្ដល់អាទិភាព  ដល់ទីតាំងដែលមានបុគ្គលិកច្រើន និងកំពុងប្រឈមហានិភ័យ ឬមានការពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។

          ជាមួយគ្នានេះក្រសួងប្រៃសណីយ៍បានបញ្ជាក់បន្ថែមថាក្រសួងនឹងធ្វើការដោះស្រាយសំណើទិញផ្សេងទៀតស្របតាមអាទិភាពខាងលើ ជាបន្តបន្ទាប់ទៅតាមបរិមាណស្តុករបស់ឧបករណ៍ដែលនៅសល់និងនាំចូលបន្ថែម៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner