សម្ដេចតេជោ ហ៊ុន សែន សម្រេចឱ្យម្ចាស់តោយកទៅចិញ្ចឹមវិញក្រោយមានការសំណូមពរពីមហាជន

នារាត្រីថ្ងៃទី ៤ កក្កដា ឆ្នាំ២០២១ នេះ សម្ដេចបានបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុកថា៖

«ក្រោយក្តាប់បានរឿងសត្វតោ ល្ងាចនេះខ្ញុំបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មនិងបានឯកភាពគ្នាថាអនុញ្ញាតិឱ្យម្ចាស់យកទៅចិញ្ចឹមវិញក្នុងលក្ខ័នម្ចាស់ត្រូវធ្វើទ្រុងឱយបានត្រឹមត្រូវដើម្បីធានាសុវត្តិភាព ទាំងមនុស្សក្នុងផ្ទះនិងអ្នករស់នៅជិតខាង។

អរគុណបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅ ប្រទេសដែលបានផ្តល់យោបល់និងអាណិតដល់សត្វតោ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner