រថយន្ត LEXUS 470 បុករថយន្តសាំយ៉ុង នៅមុខព្រលានយន្តហោះពោធិ៍ចិនតុង រងការខូចខាត

ភ្នំពេញ ៖ រថយន្ត LEXUS LX-470មួយគ្រឿងបេីកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រា បានឆ្លងផ្លូវទៅបុកជាមួយរថយន្តសាំងយ៉ុងបើកបរដោយបុរសជនជាតិចិនម្នាក់បណ្ដាលឲ្យរងការខូចខាតទាំងសងខាង កាលពីវេលាម៉ោង១០យប់ថ្ងៃទី៤ ខែកក្កដាឆ្នាំ ២០២១នៅចំណុចស្តុបប្រលានយន្តហោះពោធិ៍ចិនតុង តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុឃើញបុរសម្នាក់បើករថយន្ត LEXUS LX-470មួយគ្រឿង ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ2L-7566ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង អមនឹងផ្លូវរថភ្លើង វត្តតាំងកសាំង ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុកជាមួយរថយន្តសាំងយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ កណ្តាល2A-9330បើកបរដោយបុរសជនជាតិចិនម្នាក់ធ្វើតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ទិសដៅពីលិចទៅកើត ចំពីចំហៀងផ្នែកខាងក្រោយខាងឆ្វេងបណ្តាលឲ្យរថយន្តសាំយ៉ុងធ្លាក់ខាងក្រោយ ។

ចំណែករថយន្ត LEXUS LX-470 រងការខូចខាតនិងធ្លាក់កាងខាងមុខ បន្ទាប់មករថយន្តទាំងពីរគ្រឿងបានបើកប្រដេញគ្នារហូតមកដល់ខាងកេីតប្រលានយន្តហោះប្រហែល៣០ម៉ែត្រ ទេីបភាគីទាំងពីរបានឈប់រថយន្តហើយចុះមកតឹងសរសៃកដាក់គ្នាមួយប្រាវ។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការសួរនាំ និងបានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា ចុងក្រោយភាគីទាំងពីរបានធ្វើការព្រមព្រៀងគ្នាដោយយករថយន្តទៅជួសជុលរៀងៗខ្លួន ៕ ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner