អគ្គិភ័យឆេះតូបលក់ខោអាវក្នុងផ្សារបុរីពិភពថ្មី ខណ្ឌដង្កោ បង្កការភ្ញាក់ផ្អេីលជាខ្លាំង

ភ្នំពេញ ៖ តូបលក់ខោអាវក្នុងផ្សារបុរីពិភពថ្មី ចំនួន០១តូប ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងកងសន្តិសុខចេញមកអន្តរាគមន៍ជះទឹក និងបាញ់ពន្លត់ យ៉ាងញ៉ាប់ដៃជេីង កាលពីវេលាម៉ោង១១ និង៤០នាទីយប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០២១ ស្ថិតក្នុងផ្សារបុរីពិភពថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បេីតាមប្រភពព័ត៌មានពីសន្ដិសុខបុរីពិភពថ្មី ខាងលេីបានប្រាប់ឲ្យដឹងថា មុនកេីតហេតុ មានប្រជាពលរដ្ឋធ្វេីដំណេីរឆ្លងកាត់ទីតាំងកេីតហេតុ ហេីយបានក្រឡែកឃេីញមានផ្សែងហុយចេញពីក្នុងផ្សារ ទេីបមានការឆោឡោដល់អ្នកជិតខាង ជាច្រេីននាក់ និងកងសន្តិសុខក្នុងបុរី នាំគ្នាយកបំពង់ពន្លត់អគ្គីភ័យ និងធុងប៉េត្រូ យកទឹកមកជះ និងបាញ់ពន្លត់យ៉ាងញ៉ាប់ដៃញ៉ាប់ជេីង ព្រមទាំងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឲ្យចេញរថយន្តពន្លត់អគ្គីភ័យមកជួយបាញ់ពន្លត់ផងដែរ ។

ក្នុងករណីអគ្គិភ័យនេះ ត្រូវបានបងប្អូនប្រជាពលរដ្ឋ និងសន្តិសុខ សហការគ្នាបាញ់ពន្លត់ប្រេីពេលមិនដល់កន្លះម៉ោងផង ក៏រលត់ទៅវិញជាស្ថាពរ ខណៈរថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿងបានមកដល់ ដែរ តែមិនបានប្រេីប្រាស់ឡេីយ ។ ចំពោះការខូចខាតត្រូវបានអគ្គីភ័យឆាបឆេះអស់តូបលក់ខោអាវចំនួន០១ ដោយមិនគ្រោះថ្នាក់ដល់អ្នកណាម្នាក់នោះទេ ។ បេីតាមការសន្និដ្ឋានរបស់សមត្ថកិច្ចពីមូលហេតុនៃការឆាបឆេះនេះ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ៕ ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner