អំណោយរបស់ឯកឧត្តម សុខ ប្រសិទ្ធិ ត្រូវបានក្រុមការងារសម្ពន្ធយុវជនអាហារូបករណ៍ (ស២)យកទៅប្រគល់ជូនដល់សមាជិកដែលជួបការលំបាក

នារសៀលថ្ងៃអាទិត្យ ១០រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុច វ៉ាន់ធួន អនុប្រធាន និងជាអគ្គលេខាធិការ នៃសម្ពន្ធយុវជនអាហារូបករណ៍ (ស២) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតប្រធាន សុខ ប្រសិទ្ធិ ដឹកនាំក្រុមការងារចុះនាំយកអំណោយដ៏ថ្លៃថ្លា ឯកឧត្តមបណ្ឌិតប្រធានប្រគល់ជូន ឯកឧត្តម ហុក ហ៊ាង អគ្គលេខាធិការរង សម្ពន្ធយុវជនអាហារូបករណ៍ (ស២) ដែលជួបការលំបាកដោយសារ ភរិយា និងបុត្រ បានឆ្លងជំងឺកូវីដ-១៩ ហើយផ្ទះរបស់លោកក៏ត្រូវបានបិទខ្ទប់មិនឱ្យចេញ-ចូល។ អំណោយដែលជាទឹកចិត្តមហាសប្បុរសធម៌ ក្នុងនាមជាប្រធានសម្ពន្ធយុវជនអាហារូបករណ៍ (ស២) នេះ រួមមាន៖

១.អង្ករ ២បាវតូច ៥០ គីឡូ
២.ត្រីខ ២ យួរ
៣.មីកំប៉ុងថៃ ៤ យួរ
៤.ទឹកបរិសុទ្ធ ២កេស និង
៥.ថវិកា ១.២០០.០០០ រៀល ។

ក្រោយពី ឯកឧត្តម អ៊ុច វ៉ាន់ធួន បានប្រគល់អំណោយជូន និងសំណេះសំណាលសាកសួរសុខទុក្ខរួច ឯកឧត្តម ហុក ហ៊ាង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តមបណ្ឌិតប្រធាន ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ ប្រកបដោយព្រហ្មវិហាធម៌ មកលើកូនចៅគ្រប់រូប និងគ្រប់ក្រុមគ្រួសារ ព្រមទាំងប្រសិទ្ធពរសព្វសាធុការ ជូនចំពោះ ឯកឧត្តមបណ្ឌិត និងក្រុមគ្រួសារ សូមជួបតែសេចក្តីសុខ ចម្រើនតរៀងទៅ។ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner